សមត្ថកិច្ចចាប់វាយខ្នោះ​ ក្រុមចោរប្ល ន់និងធ្លាក់ផ្តួលម៉ូតូ នៅតាមផ្លូវ...
ស៊ីហៀង
-

ភ្នំពេញ៖ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតដល់ឈានដល់ការឃាត់ខ្លួនមុខសញ្ញាបាន៣នាក់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នំា២០១៩។

ជនសង្ស័យទាំងបីនាក់ខាងក្រោមនេះមានទី១, ឈ្មោះថា  អ៊ឹម សាវឡុង ហៅឡុង អាយុ២២ឆ្នាំ ទី២,ឈ្មោះ ផល ភ័ស្ត អាយុ២១ឆ្នាំ និង ទិ៣,ឈ្មោះឈឿន ឆៃរ៉ូត អាយុ២០ឆ្នាំ ។

សមត្ថកិច្ច អះអាងថា មុនសញ្ញាទាំង៣នាក់ នេះ គឺ ជាមុខសញ្ញាដែលនៅសេសសល់ករណីធាក់ប្លន់យកម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២រំលងអាធ្រាត្រ កន្លងមក ។ ជនសង្ស័យ កំពុងស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល បន្តនីតិវិធីមុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕