ខុសពីខ្មែរដាច់ ! វៀតណាម បិតច្រកព្រំដែនជាមួយប្រទេសចិន ដើម្បីទប់ស្កាត់ការឆ្លងវីរ៉ុស កូរ៉ូណា ដល់ប្រជាជនខ្លួន
ស៊ីហៀង
-

ខណៈពេលដែលជម្ងឺរលាកសួតប្រភេទថ្មី កំពុងតែរាតត្បាតយ៉ាងខ្លាំងក្លានៅឯប្រទេសចិន បើគិតត្រឹមថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០នេះជម្ងឺកូរ៉ូណា ប្រភេទថ្មីបានឆ ក់ យក ជី វិតរបស់ប្រជាពលរដ្ឋចិនអស់ចំនួន៨១នាក់ហើយ។ចំណែកឯអ្នកផ្ទុកមេរោគនេះកើនឡើងរហូតដល់ចំនួន២៧៦១នាក់ហើយ ពិតជាមានការព្រួយបារម្ភខ្លាំងណាស់។

បើតាមអ្នកកាសែតជាតិវៀតណាមឈ្មោះ Nga Pham ដែលបម្រើការងារនៅ BBC បានអោយដឹងថា ក្រោយផ្ទុះការរាតត្បាតវីរុសកូរ៉ូណា នៅខណៈពេលនេះ វៀតណាមបានសម្រេចបិទច្រកព្រំដែនមួយក្នុងចំណោមច្រកព្រំដែនចំនួនបីជាមួយប្រទេសចិន គឺច្រក Lao Cai-Hekou ។ នៅពេលនេះដែរ សណ្ឋាគារនានានៅខេត្តខាញ់ហ្វា (Khanh Hoa) ក៏ប្រកាសឈប់ទទួលអ្នកទេសចរណ៍ជនជាតិចិនដែរ។

យ៉ាងណាមិញបើទោះបីជាប្រទេសជិតខាង ថៃ វៀតណាម កំពុងតែមានការភ័យខ្លាចបិតច្រក់ព្រំដែន និងជើងហោះហើរពីប្រទេសចិនក៏ដោយ ប៉ុន្តែប្រទេសកម្ពុជាមិនទាន់មានការបិតជើងហោះហើរពីចិន មកកម្ពុជាឡើយខណៈកម្ពុជាទើបតែរកឃើញអ្នកឆ្លងវីរ៉ុស កូរ៉ូណា នេះម្នាក់គឺជនជាតិចិន នៅខេត្តព្រះសីហនុ នេះហើយចំណុច ដែលប្រជាជនកម្ពុជាកំពុងមានការភ័យខ្លាច។