សែនអាណិត...កីឡាករប្រដាល់ដ៏ល្បីឈ្មោះ លោក វង្ស ណយ បានបង្ហោះសារថា សូមបងប្អូនដែលខ្ញុំជំពាក់លុយទាំងអស់ សូមកុំព្រួយបារម្ភខ្ញុំគ្រាន់តែ រកកន្លែងដកដង្ហើមបន្តិចសិន ចាំដល់ពេលខ្ញុំទៅវិញ ខ្ញុំនឹងឡើយវា យដើម្បីយកប្រាក់សងបំណុលអ្នកទាំងអស់គ្នាហើយ...
ស៊ីហៀង
- 2183

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់កីឡាករ ដ៏ល្បីឈ្មោះ លោក វង្ស ណយ ដែលមានរហ័សនាម អ្នកលេងកែងមច្ចុ រាជ ក្នុងវិស័យកីឡាប្រដា ល់ ដែលតែងតែផ្ដួលគូរប្រកួតរបស់ខ្លួន អោយសន្ល ប់ នៅលើសង្វៀនជាច្រើននាពេលកន្លងមក។ កីឡាករ វង្ស ណយ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ អមជាមួយនឹងរូបភាព​ ដើរលេងកំសាន្តប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដើម្បីបន្ធូរអារម្មណ៍ដែលស្មុគស្មាញឲ្យចេញឆ្ងាយពីខ្លួន។

នៅក្នុងអត្តន័យនៃខ្លឹមសារដែលបានបង្ហោះនោះ លោកបានរៀបរាប់ថា​"សូមជំរាបបងប្អូនដែលខ្ញុំជំពាក់លុយនៅភ្នំពេញទាំងអស់គ្នាអោយបានជ្រាបថា ឥលូវនេះខ្ញុំបានមកនៅខេត្តសៀមរាបហើយ សូមកុំភ័យថាខ្ញុំរត់ចោលស្រុក ខ្ញុំគ្រាន់តែរកកន្លែងដកដង្ហើមបន្តិចសិន ចាំវៃដោះបំណុលអ្នកទាំងអស់គ្នា« លេខទូរសព្ទនៅប្រើដដែល» សូមកុំភ័យៗៗៗ"៕

ប្រភព៖ Noy Vong