សូមបងប្អូនជួយស៊ែរ អាជ្ញាធរកម្ពុជា កំពុងស្វែងរកមនុស្សចំនួន ៧៩ នាក់ដែលជិះយន្តហោះជាមួយបុរសចិនដែរឆ្លង​វីរ៉ុស កូរ៉ូណា នៅព្រះសីហនុ
ស៊ីហៀង
-

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួននៅមិនទាន់ប្រាកដនៅឡើយទេថា តើវីរុសផ្លូវដង្ហើមកូរ៉ូណាដ៏កាចសាហាវដែលកំពុង លុកលុយប្រទេសចិន និងបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នៅមុនពេលដែលអ្នកឆ្លងនោះ មិនទាន់បញ្ចេញរោគសញ្ញាអ្វីដែរ ឬមួយក៏អត់។

នេះបើយោងទៅតាមសារព័ត៌មានមួយឈ្មោះ CNE (Cambodian News English) ចុះផ្សាយជាភាសាអង់គ្លេសថា អ្នកជិះយន្តហោះជាមួយបុរសជនជាតិចិនដែលឆ្លងវីរ៉ុស កូរ៉ូណា នៅប្រទេសកម្ពុជានោះ មាន៧៨នាក់ (ទាំងអស់៧៩នាក់)។ CNE សរសេរថា ក្នុងចំណោមអ្នកដំណើរទាំង៧៩នាក់នោះ មាន២១នាក់ ជាអ្នកទេសចរ ដែលធ្វើដំណើរជាក្រុមជាមួយគ្នា និង ៥៨នាក់ ធ្វើដំណើរបែបឯកជន។

សារព័ត៌មាននេះ បន្តថា ចំពោះអ្នកធ្វើដំណើរជាក្រុមទាំង២១នាក់ សមត្ថកិច្ច បានទាក់ទងហើយអ្នកធ្វើដំណើរឯកជន បានបែកខ្ញែកគ្នា ពេលមកដល់កម្ពុជា ដោយអាជ្ញាធរ មិនទាន់អាចទាក់ទងបាននៅឡើយទេ។ មេរោគប្រភេទថ្មីដ៏គួរឲ្យខ្លាច ដែលមិនទាន់មានវ៉ាក់សាំងពារពារនេះ បានរាលដាលទៅដល់បណ្តាលប្រទេស មួយចំនួន ដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហបុរី បារាំង និងណេប៉ាល់, ម៉ាកាវ, ហុងកុង, និង តៃវ៉ាន់ ជាដើម តែពុំមានអ្នកបាត់បង់ជីវិតឡើយ ក្រៅតែពីនៅប្រទេសចិន។

គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ។