មនុស្សយើងម្នាក់ៗកើតមកសុទ្ធតែមានវាសនាខុសគ្នាទាំងអស់ អ្នកខ្លះក្រ អ្នកខ្លះកើតមកមានស្រាប់ គ្មានសិទ្ធជ្រើសរើសយកបានកន្លែងកើតនោះទេ បើអាចរើសបាននោះក៏គ្មាននរណាម្នាក់ក្រជាងម្នាក់ណាឡើង។
នៅលើផែនដីនេះគ្មាននរណាម្នាក់ចង់ក្រ ចង់អាក្រកនោះទេ ប៉ុន្តែវាជាវាសនា តើធ្វើបែបណាបើយើងមិនអាចជ្រើសរើសបានផងនឹង បើរើសបានអ្នកគ្រប់គ្នាប្រហែលជាអ្នកមាន កំពុងតែចូលហាងធ្វើខ្លួន ញាំរបស់ឆ្ងាញ់ៗបាត់ទៅហើយ មិនមែនមានអ្នកខ្លះទៅសុំទាន ធ្វើការងារដែលចំណាយកម្លាំងច្រើន ហើយផលទទួលបានមិនសាកសមនោះទេ។
.jpg?1580282175)
ជីវភាពក្រីក្រ នៅតែជាចំណោតបញ្ហាមួយដែលប្រទេស កម្ពុជានៅតែកើតមាន បេីទោះបីជារាជរដ្ឋាភិបាលកំពុងតែស្វះស្វែងក្នុងការកាត់បន្ថយភាពក្រីក្រយ៉ាងណាក្ដី ក៏ភាពក្រីក្រនេះ នៅតែបន្តកេីតមាន ជាពិសេសចំពោះមនុស្សចាស់ជរានៅតាមបណ្តាលខេត្ត និងនៅតាមតំបន់ដាច់ស្រយាលជាដេីមនោះ។
.jpg?1580282181)
ជាមួយគ្នានេះដែរ មិនមែនមនុស្សគ្រប់រូបសុទ្ធតែមានព្រេងវាសនា និងលាភសំណាងដូចៗគ្នានោះទេ បេីសិនជាយេីងកេីតមកជាកូនអ្នកក្រ សូមកុំអស់សង្ឃឹមអី ត្រូវមានការខិតខំតស៊ូ គង់មានថ្ងៃមួយអ្វីៗនឹងប្រសេីរឡេីងជាក់ជាមិនខានឡើយ ហើយថែមទាំងទទួលបាននូវកេរ្តិ៍ឈ្មោះ និងការកោតសរសើរពីមនុស្សនៅជុំវិញខ្លួនថែមទៀតផង។
ដោយឡែក ក្រឡេកមកមេីលលោកអ៊ុំចាស់ម្នាក់ដែលគាត់កំពុងតែអង្គុយលក់នំម្នាក់ឯងស្ងាត់ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Spoon Coffee “???គួរអោយអាសូរណាស់ ម្តាយគេម្តាយយើងខិតខំគ្រប់យ៉ាងព្រោះតែកូនៗ ម៉ោង១០យប់ អ្នកលក់ផ្សេងៗគេរើទៅផ្ទះចង់អស់ហើយ ហេតុតែលក់អត់ដាច់សុទ្ធចិត្តអង្គុយលក់ម្នាក់ឯង ខ្ញ៉ំឃើញគាត់ដើរលក់កាត់មុខផ្ទះខ្ញ៉ំតាំងពីថ្ងៃ ខ្ញ៉ំបានលឺអ្នកលក់ជិតនឹងនិយាយគាត់លក់ឥតដាច់សូម្បីតែ១នំ បើអាណិតគាត់សូមជួយទិញនំគាត់ផង??????”៕