មួយរយៈចុងក្រោយ មហាជនពិតជាមានការភ័យខ្លាចជាខ្លាំង ក្រោយពីទទួលបានដំណឹងអំពីវីរុសកូរ៉ូណា ដែលបានរាតត្បាត នៅតាមបណ្តាប្រទេសនានា ដែលមានប្រភពពីទីក្រុងហ្វូហាន ប្រទេសចិនដែលបានសម្លាប់មនុស្ស ១៧០នាក់ និងអ្នកឆ្លង មានរហូតដល់ ជិត៨ពាន់នាក់ថែមទៀត ខណៈរីករាលដាលជាង១០ប្រទេសទូទាំងពិភពលោក ។
.jpg?1580381319)
មកដល់ពេលនេះ ចំនួនអ្នកស្លាប់ និងកើតរីរុសនេះមាន ១៖ ប្រទេសចិន ឆ្លង៧,៧១១ករណី ក្នុងនោះស្លាប់ ១៧០នាក់២៖ ថៃ ១៤ករណី ៣៖ ជប៉ុន ១១ករណី៤៖ សិង្ហបុរី ១០ករណី៥៖ ទីក្រុងហុងកុង ១០ករណី៦៖ កោះតៃវ៉ាន់ ០៨ករណី៧៖ ទីក្រុងម៉ាកាវ ០៧ករណី៨៖ ម៉ាឡេស៊ី ០៧ករណី៩៖ អូស្ត្រាលី ០៦ករណី១០៖ សហរដ្ឋអាមេរិក ០៥ករណី១១៖ បារាំង ០៥ករណី១២៖ កូរ៉េខាងត្បូង ០៤ករណី១៣៖ អេមីរ៉ាត់អារ៉ាប់រួម ០៤ករណី១៤៖ អាល្លឺម៉ង់ ០៤ករណី១៥៖ កាណាដា ០៣ករណី១៦៖ វៀតណាម ០២ករណី១៧៖ កម្ពុជា ០១ករណី១៨៖ ស្រីលង្កា ០១ករណី១៩៖ នេប៉ាល់ ០១ករណី ២០៖ ហ្វាំងឡង់ ០១ករណី តួលេខខាងលើនេះគិតត្រឹមម៉ោង ១៤៖០០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
.jpg?1580381325)
ចំនែកប្រទេសកម្ពុជាយើងវិញ ក៏រកឃើញវីរុសកូរ៉ូណាប្រភេទថ្មីលើកដំបូង នៅលើជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ដែលក្រសួងសុខាភិបាល កំពុងខិតខំថែរក្សាអ្នកឆ្លងវីរុសនោះ និងដាក់គាត់ឲ្យនៅកន្លែងដាច់ដោយឡែកពីគេថែមទៀត។ ចំណែកឯតម្លៃម៉ាសមានកើនឡើងជាខ្លាំង ទៅតាមឱសថស្ថានមួយចំនួនតូច ខណៈមានសប្បុរសជនជាច្រើន បានចែកម៉ាសជូនពលរដ្ឋដោយមិនគិតថ្លៃផង។
.jpg?1580381332)
យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកឈ្មោះ អុី ម៉េង ហ៊ុយបានបង្ហោះថា គឺបងៗប៉ូលីសចរាចរណ៍ ដែលឆ្លៀតពេលពីការងារ មកចែកម៉ាសជូនប្រជាពលរដ្ឋតាមផ្លូវ ដើម្បីចូលរួមទប់ស្កាត់វីរុសកូរ៉ូណា។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ អុី ម៉េង ហ៊ុយ បានបង្ហោះថា «ថ្ងៃនេះបានម៉ាសប៉ូលីស គាំទ្រអំពេីរល្អរបស់កងកំលាំង។»
.jpg?1580381340)
.jpg?1580381340)