ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) បានចេញប្រកាសអាសន្នជាសកលមួយ ចំពោះការវាយប្រហារនៃជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅលើពិភពលោក ខណៈដែលអ្នកស្លា ប់នៃជំងឺនេះបានកើនដល់ ២១៣នាក់ នៅក្នុងប្រទេសចិន និងកំពុងឆ្លងរាលដាលដល់មនុស្សលើស៩០០០នាក់ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ចិន CGTN និងអន្តរជាតិធំៗ។
យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសធាតុ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី០៣ ខែកម្ភៈ ឆ្នាំ២០២០នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖
តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ដ សង្កេតឃើញថា៖ ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ពាធទាបខ្សោយលើផ្ទៃដី គ្របដណ្ដប់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ៖ ទី១ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី១៨-២១អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ។

ទី២ តំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី២២-២៥អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ។ -នៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២០ ផ្នែកខ្លះ នៃតំបន់វាលទំនាបភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ។ ទី៣ តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ។

-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។ -នៅថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០២០ ផ្នែកមួយចំនួន នៃបណ្ដាខេត្ដនៅមាត់សមុទ្រ និងអាចមានភ្លៀង ក្នុងកម្រិតខ្សោយទៅមធ្យម។ អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៍មាន”។


