បងប្អូនមហាជនប្រាកដជាបានស្គាល់ហើយ ពីវត្តមានលោក អ៊ុក វណ្ណដេ ដែលលោកគឺជាស្ថានិកសាលាដូង ដោយរូបលោកបានយកសំរាម ដែលគេចោល មកកែច្នៃតុបតែង ចេញជាសាលារៀនមួយដ៏ស្រស់ និងជាជំរកសម្រាប់ការឲ្យក្មេងបានរៀបសូត្រ ដោយឥតគិតថ្លៃ ក្រោមជំនួយរបស់បងប្អូនសប្បុរសជន ទីជិតទីឆ្ងាយដែលបានមកលេងសាលារៀនមួយនេះ ដោយចូលរួមបរិច្ចាគជាថវិការបន្តិចបន្តួចដើម្បីជួយដល់ការសាងសង់ ឲ្យកាន់តែមានភាពស្រស់ថែមមួយកម្រិតទៀត។
ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកក៏បានបង្ហាញមិនល្អ ក្រោយពីមានមនុស្សមួយចំនួន ដែលបានផ្តល់តំលៃ និងការតបស្នងឲ្យនោះ ស្រាប់តែមានជនឆ្លៀតឳកាសមួយចំនួន បែរជាបានលួចលុយនៅក្នុងធុង ដែលទុកសម្រាប់ឲ្យបងប្អូនដែលមកលេងកំសាន្តនៅលើគីរីរម្យ បានចូលរួមចំណែកបរិច្ចាគថវិការបន្តិចបន្តួច ជួយដល់ការសាងសង់។
លោក អ៊ុក វណ្ណដេ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា"ខ្ញុំហត់ហើយ ពិបាកណាស់និងជួយណាស់ខ្ញុំត្រូវការសំរាកហើយ"។ ប្រយោគមួយឃ្លានេះ ត្រូវបានបង្ហោះក្រោយពីចោរលួចធុងលុយបរិច្ចាគដែលរូបលោកបានដាក់សម្រាប់ឲ្យភ្ញៀវទេសចរណ៍មកកំសាន្តនៅទីនោះ គាត់បានចូលរួមបរិច្ចាគ។ នេះហើយគឺជាការបំបាក់នូវទឹកចិត្តដ៏ល្អមួយ ដែលលោកបានសាងមក។ អ្វីដែលសំខាន់នោះ លោកបាននិយាយថា លោកមិនអន់ចិត្តនឹងចោរដែលមកលួចលុយនោះទេ តែលោកមានការអន់ចិត្ត ដោយសារតែលោកបានចំណាយទាំងកាយទាំងចិត្ត ធ្វើវាឡើងដើម្បីឲ្យប្អូនបានទទួលនូវចំណេះដឹង តែបែរជាមានជនមួយចំនួន ឆ្លៀតឳកាស និងបំផ្លាញទឹកចិត្តលោកជាខ្លាំង។























បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា៖