ប៉ាសូមទោ ស កូនពេលនេះកូនខ្វះការថ្នាក់ថ្នមពីប៉ាម៉ាក់ រដ្ឋាភិបាលនៅម្នាក់ឯងអើតតាមបង្អួច មើលរដ្ឋគេ មកយកប្រជាជនគេទៅស្រុកវិញ ស៊ូៗកូន..
-

ភ្នំពេញ៖ អាជ្ញាធ័រសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទនេះថា ចំនួនមនុស្សស្លា ប់ដោយសារវីរុ សផ្លូវដង្ហើម កូរ៉ូណាថ្មី Coronavirus បានកើនឡើងដល់ ៣៦១នាក់ហើយ និង ១៧,២០៩នាក់បានឆ្ល ង ហើយក្នុងនោះ ៤៧៥នាក់ បានត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chumnith Svay បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ កូនសំឡាញ់ នេះជាបទពិសោធន៍ដ៏រឺងមាំសំរាប់ជីវិត្ត ស៊ូ ស៊ូ ! កូនក្មេងរស់នៅឃ្លាតឆ្ងាយពីគ្រួសារ តំបន់រងាញ៉ាក់ ខ្វះការថ្នាក់ថ្នមពីប៉ាម៉ាក់ ញាតិមិត្ត និងរដ្ឋាភិបាលត្រូវប្រឈមមុខនឹង

 កូរ៉ូណាខ្វះស្បៀងអាហារ ម៉ាស់ ថ្នាំ ប្រចាំថ្ងៃអាគារធំស្ងាត់ជ្រងំស្នាក់នៅម្នាក់ឯងអើតតាមបង្អួច មើលជាតិគេ រដ្ឋគេទៅយកមកជុំគ្រួសារវិញ តើមានវេនយើងទេ ? ជាតិគេទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាល អភព្វអី កើតជាខ្មែរ មិនជម្លៀស ហើយមិនផ្តល់អាហារទៀត ។ ស៊ូ ស៊ូ កូន ! ប៉ាម៉ាក់នៅជាមួយកូនគ្រប់ពេល ។ អរគុណមិត្តចិន ។