លំបាកណាស់ទម្រាំមានឈ្មោះល្បី មិចបានជាអញ្ចឹង...ក្លិបបាល់ទាត់បឹងកេត ប្រកាស បញ្ចប់កិច្ចសន្យាភ្លាមៗ ជាមួយកីឡាករ ម៉ាត់ យ៉ាមុីន បន្ទាប់ពីបានឃើញលោកកំពុងតែអង្គុយ...
ស៊ីហៀង
-

លោកស្នងការនគរបាលរាជធានីភ្នំពេញ​ឯកឧត្តម ស ថេត អញ្ជើញចុះប្រត្តិបត្តិការ ទាំងកណ្តាលយប់ ក្នុងបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើន ដែលកំពុងតែពពាក់ពពួនគ្នា ប្រើប្រាស់ថ្ន ាំក្រវី នៅក្នុងមជ្ឃមណ្ឌលកម្សាន្ត យីហោ ផ្លាយ ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីម៉ោងជាង២យប់ ចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

នៅក្នុងការបង្រ្កាបនោះផងដែរ ឯកឧត្តម ស ថេត និងកងកម្លាំងព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្រ្កាបបានស្រីចំនួន១៨នាក់ និងបុរសមានចំនួន៣៤នាក់ភ្លាមៗផងដែរ។ជាមួយគ្នានោះផងដែរ ក៏មានកីឡាករ ម៉ាត់ យ៉ាមុីន ត្រូវជាកីឡាករ ក្នុងក្លឹបបាល់ទាត់ បឹងកេត ក៏ត្រូវបានជាប់ពាក់ព័ន្ធនឹងរឿងខាងលើនេះដែរ។

ទន្ទឹមនឹងនេះ នៅក្នុងគណនីហ្វេសប៊ុករបស់ Boeung Ket Football Club ក៏បានបង្ហោះសារថា​"សេចក្តីជូនដំណឹង !!! ក្លិបបាល់ទាត់បឹងកេតមានការសោកស្តាយ​ជាខ្លាំង និងសូមជូនដំណឹងអំពី​ការបញ្ចប់កិច្ចសន្យាកីឡាករ ម៉ាត់ យ៉ាមុីន ពីក្លិបចាប់ពីពេលនេះតទៅ ដោយ​សារ​អាកប្បកិរិយាប្រព្រឹត្តិខុសពី​ក្រមសីលធម៌​កីឡាករអាជីព។ វាជាការសម្រេចចិត្តយ៉ាងលំបាក តែយើងត្រូវតែធ្វើ ដើម្បីជាគំរូ កុំអោយកើតមានលើកីឡាករផ្សេងៗទៀត ។ សូមអរគុណ "៕

ប្រភព៖ Boeung Ket Football Club