ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រី បើនិយាយបីលោកស្រី ទ្រី ដាណា ប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខាន ព្រោះលោកស្រី ទ្រី ដាណា គឺជាអ្នកជំនួញស្រីម្នាក់ពោពេញទៅដោយទេពកោសល្យនិងចំណេះជំនាញពេញខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះទេ លោក ស្រី ទ្រី ដាណា ក៏មានដុងជាអ្នកសិល្បះម្នាក់នៅក្នុងខ្លួនដែរប៉ុន្តែលោកស្រីមិនមែនជាអ្នកសិល្បះឡើយគ្រាន់តែលោក ស្រី ទ្រី ដាណា ចូលចិត្តច្រៀងរាំកម្សាន្តដើម្បីបំបាត់ភាពធុញធប់និងភាពតានតឹងនៅក្នុងអារម្មណ៍របស់លោកស្រីតែប៉ុណ្ណោះ ។
.jpg?1582638006)
យ៉ាងណាមិញ កាលពីថ្មីៗនេះ លោកស្រី បានឃើញព័ត៌មានថាមួយនិយាយថា ផ្ទះរបស់ក្មេងស្រីដែលជាជនរងគ្រោះ ត្រូវភ្លើងឆាបឆេះទាំងអស់សរុបពីរល្វែង និងទ្រព្យសម្បត្តិផ្សេងៗទៀត ធ្វើឲ្យប្អូនស្រីម្ចាស់ផ្ទះអួលដើមកនិយាយមិនចេញបានត្រឹមតែសោកស្តាយយ៉ាងខ្លាំង ហើយលោកស្រីនិយាថា គេថាស៊ូលេចទូកកណ្តាលទន្លេ តែកុំអោយភ្លើងឆេះផ្ទះ?បងចង់ជួបប្អូនស្រី បងទើបតែឃើញ ពត៌មានមុននេះ សូមអូនទាក់ទងមកបងផង (បងនិងជួយតាមដែលអាចជួយបាន)បើបងប្អូនណាមានលេខគាត់អោយមកខ្ញុំផង។
.jpg?1582638010)
ជាមួយគ្នានេះដែរក្រោយកើតហេតុ ជាសំណាងល្អដែរ ដែលអ្នកទាំងអស់គ្នាសុទ្ធតែមានសុវត្ថិភាព ដោយគ្មាននរណាម្នាក់ រងនូវគ្រោះថ្នាក់ដែរ នៅក្នុងហេតុការណ័នេះឡើយ ។ តាមរយៈដំណឹង និងទុក្ខសោកមួយនេះ បានធ្វើឲ្យមហាជនជាច្រើន ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ស្របពេលដែលគ្រួសារជាច្រើនត្រូវបានបាត់បង់ទ្រព្យសម្បត្តិដោយសារភ្លើងឆេះ៕
.jpg?1582638019)
.jpg?1582638019)
.jpg?1582638020)
.jpg?1582638020)