( បរទេស ) ៖ ទស្សនាវដ្ដី The Wall Street បានលើកឡើងថា ការរីករាលដាលនៃជម្ងឺកូរ៉ូណានេះនឹងធ្វើឲ្យមាននូវវិបត្តិសេដ្ឋកិច្ចកើតឡើង។ នោះគឺជាការសន្និដ្ឋានមួយដែលបានដកស្រង់អំពីការធ្លាក់ចុះនៃសន្ទស្សន៍សេដ្ឋកិច្ចនៅក្នុងសប្ដាហ៍កន្លងទៅ។ សន្ទស្សន៍នៃផ្សារហ៊ុន Dow Jones បានបើកនៅសប្តាហ៍ខាងមុនចំនួន ២៩,០០០ ដែលមាន ៥០០ ពិន្ទុខ្ពស់ជាងកម្រិតខ្ពស់គ្រប់ពេលគឺ ២៩.៥៥១ នៅថ្ងៃទី ១២ ខែកុម្ភៈ។ មកដល់ត្រឹមថ្ងៃសុក្រវាបានធ្លាក់ចុះដល់ ២៥ ៤០៤៩ ដោយបានធ្លាក់ចុះក្រោម ២៥.០០០ នៅក្នុងការជួញដូរប្រចាំថ្ងៃ។ នេះជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨។
ក្នុងនោះដែរ ទីក្រុងវ៉ាស៊ីនតោនបានធ្វើការរំពឹងទុកថាបើទោះបីវិបត្តិសេដ្ឋកិច្ចមានការប៉ះពាល់ពីព្រឹត្តិការណ៍ខាងក្រៅដែលបណ្ដាលមកពីមេរោគឆ្លងកូរ៉ូណា នឹងបញ្ឈប់យុទ្ធនាការរបស់លោកដូណាល់ត្រាំសម្រាប់ការបោះឆ្នោតឡើងវិញ។។ ប៉ុន្ដែខណៈពេលនេះវាគ្រាន់តែជាការលួងលោមចិត្តសម្រាប់អ្នកប្រជាធិបតេយ្យតែប៉ុណ្ណោះ ហើយវាមិនមែនជាការលួងចិត្តចំពោះប្រជាជនដែលដែលនៅសេសសល់ដទៃទៀតនោះឡើយ។
ក្នុងនោះដែរប្រទេសចិនដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោកបានជាប់គាំងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពីមេរោគឆ្លង ហើយជាផលប៉ះពាល់ដែលកំពុងរីករាលដាលពាសពេញពិភពលោក។ ប្រសិនបើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិចដែលជាប្រទេសសេដ្ឋកិច្ចធំលើពិភពលោកជួបប្រទេះនូវបញ្ហាវិបត្តិសេដ្ឋកិច្ច នោះនឹងធ្វើឲ្យមានការធ្លាក់ចុះនូវសេដ្ឋកិច្ចរបស់ពិភពលោកផងដែរ។
វាមិនមានប្រយោជន៍ទេក្នុងការបន្ថែមការប៉ាន់ស្មានថាតើការរាលដាលអាចធ្ងន់ធ្ងរយ៉ាងណាទៀត ដូច្នេះ សន្មតថា Wall Street ធ្វើការប៉ាន់ស្មានត្រឹមត្រូវថាវានឹងមានការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង ។ តើនឹងមានអ្វីកើតឡើងបន្ទាប់?
ប្រភព៖ independent
អត្ថបទដោយ៖ Soeur Sophea.Khmer News