តំបន់ក្តៅខ្លាំង ក៏ឆ្លងដែរ ! ប្រទេសប៉ាគីស្ថានរាយការណ៍ពីករណីទី ៦ នៃ COVID-១៩ក្នុងប្រទេសរបស់ខ្លួន
ស៊ីហៀង
-

[រដ្ឋអ៊ីស្លាមម៉ាបាដ ថ្ងៃ៦មិនា( ស៊ីនហួរ)]៖ ជំនួយការពិសេសរបស់នាយករដ្ឋមន្រ្តីសុខាភិបាលលោក ហ្សាហ្វារ ម៉ារីហ្សា បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា នៅក្នុងប្រទេសប៉ាគីស្ថានចំនួនសរុបនៃករណីដែលត្រូវបានបញ្ជាក់អំពីវីរ៉ុស(Covid-19) បានកើនឡើងដល់ ៦ ករណីហើយជាមួយនឹងករណីថ្មីមួយ។

គាត់បាននិយាយនៅលើបណ្តាញសង្គមTwitterថា អ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ភាគខាងត្បូងនៃខេត្ត សឺន( Sindh)។

មន្ទីសុខាភិបាលខេត្តសឺន( Sindh)បានបញ្ជាក់ថាករណីនេះត្រូវបានគេរាយការណ៍មកពីទីរួមខេត្តការ៉ាជី (Karachi)ហើយសមាជិកគ្រួសាររបស់គាត់ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកនឹងត្រូវស្ថិតក្រោមការឃ្លាំមើលជាប្រចាំរបស់ក្រុមគ្រូពេទ្យពិនិត្យសុខភាព។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ្នកជំងឺអាយុ ៦៩ ឆ្នាំបានវិលត្រឡប់មកពីប្រទេសអ៊ីរ៉ង់វិញនៅថ្ងៃទី ២៥ ខែកុម្ភៈហើយត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរសុខាភិបាលដូចអ្នកទេសចរដទៃទៀតដែរ។ ក្រោយពីធ្វើតេស្ដក្រដាសឈាមរបស់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ នៅពេលគាត់ចាប់ផ្តើមបង្ហាញរោគសញ្ញានៃជំងឺមួយនេះ ហើយគាត់ត្រូវបានធ្វើតេស្តដោយលទ្ធផលបង្ហាញភាពវិជ្ជមាន។ករណីចុងក្រោយនេះបានធ្វើឱ្យចំនួនអ្នកឆ្លងជំងឺក្នុងខេត្តការ៉ាជី (Karachi)ឡើងដល់ ៣ នាក់ហើយ ៣ នាក់ទៀតកំពុងព្យាបាលនៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់សហព័ន្ធ។

ប្រទេសប៉ាគីស្ថានកំពុងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ឈប់ការរីករាលដាលនៃវីរ៉ុស(Covid-19)នេះ នៅក្នុងប្រទេស ហើយវិទ្យាស្ថានអប់រំទាំងអស់នៅខេត្ត សឺន( Sindh) ត្រូវបានបិទទ្វាររហូតដល់ពាក់កណ្តាលខែមីនាផងដែរ។

ប្រភព xinhuanet

សម្រួលអត្ថបទដោយ៖ SOEUR.