ប្រយោគ ចាក់ដោត ! លោក វណ្ណា ពិសិដ្ឋ ស្រុកខ្មែរយេីង គេយកស្រារាប់អានគ្នា បេីយេីងមិនផឹកគេថាយេីងរឹកពារ ត្រូវគិតពីខ្លួនយេីងអោយបានច្រេីន ព្រោះពេលឈឺគឺគ្មានអ្នកណា គេមកឈឺជំនួសយេីងទេ
ប្រិយមតិត្តជាទីមេត្រី បងប្អូនច្បាស់ជាបានស្គាល់ហើយថាតារាចម្រៀងប្រុសម្នាក់ដែលធ្លាប់ទទួលបានការគាំទ្រខ្លាំងគឺលោក វណ្ណា ពិសិដ្ឋ ដែលជាម្ចាស់បទ « ទឹកភ្នែកបងហូរកំដរការបែកអូន» ហើយមួយរយៈពេលក្រោយមកនេះលោកហាក់ដូចជាស្ងាត់នៅក្នុងវិស័យសិល្បះខ្លាំងផងដែរ ។

ទោះបីជាលោកហាក់បីជាស្ងាត់នៅក្នុងសិល្បះក៏ពិតមែនប៉ុន្តែនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺលោកនៅតែមានទំនាក់ទំនងហ្វេនៗរបស់លោក ហើយនៅកាលពីម្សិលមិញនេះលោក បានផុសប្រយោគមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកធ្វើឲ្យអ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមនាំគ្នាចែករំលែកគ្នាយ៉ាងច្រើន ដោយនៅក្នុងប្រយោគនោះលោកបានផុសយ៉ាងដូច្នេះថា ៖ ស្រុកខ្មែរយេីងពេលផឹកស្រាបានគឺគេរាប់រក តែបេីយេីងផឹកអត់បានទេគេថាយេីងរឹកពារ ត្រូវគិតពីខ្លួនយេីងអោយបានច្រេីន ព្រោះពេលឈឺគឺគ្មានអ្នកណា គេមកឈឺជំនួសយេីងទេ ហេីយក៏គ្មានអ្នកណាគេចេញលុយថ្លៃពេទ្យក្រៅពីខ្លួនយេីងដែរ???៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។