រឿងគួរឱ្យភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់បំផុតនៅថ្ងៃនេះនៅទីក្រុងឡុងគឺ ម្ដាយរបស់រដ្ឋមន្រ្តីសុខភាពអង់គ្លេសត្រូវបានគេបញ្ជាក់ថាបានឆ្លងវីរុស Covid-19 ។
លោកស្រី ណាឌីន បានសម្តែងការព្រួយបារម្ភរបស់នាងនៅលើបណ្តាញសង្គម Twitter ថានាងមានការព្រួយបារម្ភចំពោះម្តាយអាយុ ៨៤ ឆ្នាំដែលកំពុងរស់នៅជាមួយនាង មុនពេលដែលអ្នកស្រីបានឆ្លងវីរ៉ុសមួយនេះ។
ជំងឺ។លោកស្រី ណាឌីន បានបញ្ជាក់ថាម្តាយរបស់នាងចាប់ផ្តើមក្អកនៅថ្ងៃនេះ (ថ្ងៃទី ១១ ខែមីនា) ហើយនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក។
វីរ៉ុសCovid-19 ត្រូវបានគេដឹងថាវាអាចបង្កឱ្យមានផលប៉ះពាល់ជាខ្លាំងទៅដល់អ្នកដែលមានស្ថានភាពជំងឺឈឺរ៉ាំរ៉ៃធ្ងន់ធ្ងរដូចជាជំងឺបេះដូង ទឹកនោមផ្អែមនិងមនុស្សចាស់ដោយសារតែប្រព័ន្ធភាពស៊ាំខ្សោយរបស់ពួកគេ។ ទាំងម្តាយរបស់លោកស្រី ណាឌីន អាចនឹងងាយរងគ្រោះពីការគំរាមកំហែងនៃការឆ្លងមេរោគដោយសារតែម្ដាយរបស់លោកស្រីជាមនុស្សមានវ័យចំណាស់។
យោងទៅតាម សារព័ត៌មាន Astro Awani បានអោយដឹងថា លោកស្រី ណាឌីនរស់នៅដាច់ដោយឡែកពីម្ដាយរបស់គាត់ និងបង្កើការការប្រុងប្រយ័ត្នទាំងអស់ដែលបានណែនាំដោយអ្នកជំនាញវេជ្ជសាស្ត្រនៅពេលដែលគាត់ បានរកឃើញថាអ្នកស្រីណាឌីន គាត់បានធ្វើតេស្តិ៍វិជ្ជមានចំពោះ Covid-19 ។ ចាប់តាំងពីពេលនោះមកលោកស្រីបានក្រើនរំលឹកដល់មនុស្សគ្រប់រូបឱ្យបន្តលាងដៃជាការប្រុងប្រយ័ត្នសុវត្ថិភាព។ អ្នកនិយមលេងអ៊ីនធឺណេតបានបង្ហាញនូវបំណងប្រាថ្នារបស់នាងចំពោះការជាសះស្បើយយ៉ាងឆាប់រហ័សហើយសង្ឃឹមថាសុខភាពម្តាយរបស់នាងនឹងប្រសើរឡើងដូចគ្នា។
អ្នកនិយមលេងអ៊ីនធើណេតសង្ឃឹមថា លោកស្រីណាឌីននឹងជាសះស្បើយពីជំងឺនេះហើយម្តាយរបស់នាងក៏នឹងជៀសផុតពីមេរោគផងដែរ។
ប្រភពWorldofbuzz
សម្រួលអត្ថបទដោយ៖ SOEUR.