ប្លែកភ្នែកខ្លាំង...ហ្វេនៗសរសើរមិនដាច់ពីមាត់ ថាកញ្ញា សុភ័ក្រ កុសុម៉ា ស្រស់ស្អាតខ្លាំងណាស់ ក្នុងឈុតប្រពៃណីខ្មែរ...
ស៊ីហៀង
-

តារាពហុជំនាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសគឺហ្វេនៗ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែភាពកំប្លុកកំប្លែងរបស់កញ្ញា សុភ័ក្រ កុសុម៉ា ។ គ្រប់ពេលដែលមានវត្តមានរបស់កញ្ញា តែងតែផ្ទុះសំណើចគ្រប់គ្នាឈៗ ព្រោះតែភាពកំប្លែង និងវោហារស័ព្ទរបស់គាត់ បានធ្វើឲ្យមហាជនមានការពេញចិត្តជាខ្លាំង។

ដោយឡែកបើយើងងាកមើលមកពីកញ្ញា ក្នុងឈុតបែបប្រពៃណីខ្មែរយើងវិញ ពិតជាមានស្រស់ស្អាតមិនធម្មតាទេ។ ការតុបតែងដ៏ស្រស់ស្អាតនេះ គឺមានជំនួយការដ៏ល្អ នោះគឺ សំអាងការរបស់កញ្ញា ឌី សូនីតា ដែលជាតារាសម្តែងផងនោះ ។ 

នៅក្នុងឈុតពណ៍បៃតង​ ធ្វើឲ្យសម្រស់ស្អាតរបស់កញ្ញា កាន់តែមានភាពស្រស់ស្អាតទ្វេរដង ។ ទាំងឈុត ទាំងអ្នកបង្ហាញម៉ូត សុទ្ធតែស្រស់ស្អាតដូចគ្នា ធ្វើឲ្យអ្នកគាំទ្រ មានការពេញចិត្ត និងសរសើរមិនដាច់ពីមាត់ ថាស្រស់ស្អាតខ្លាំងណាស់ Idol។

ប្រភព៖ Dy Sonita