ក្តៅៗ...បុរសស្បែកខ្មៅ ជនជាតិ​ បារាំង​ម្នាក់ ដែលបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ថាមាន​ឆ្លង​កូវីដ​១៩នេះ ក្រសួង​សុខាភិបាល​ រកឃើញហើយ...
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោកផែង​ វណ្ណៈ បានបង្ហោះសារថា "ពាក់ព័ន្ធ​ករណី​បុរស​ស្បែក​ខ្មៅ​ ជនជាតិ​ បារាំង​ ដែល​បងប្អូន​បង្ហោះ​លេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ថាមាន​ឆ្លង​កូវីដ​១៩នេះ​ នៅ​ព្រឹក​នេះ​ លោក​ លី​ សូវ៉ាន់​ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹងជំងឺ​ឆ្លង​ CDC របស់​ ក្រសួង​សុខាភិបាល​ បានប្រាប់​អោយដឹងថា​ ក្រសួង​សុខាភិបាល​ បានរកបុរសរូបនេះឃេីញតាំងពីល្ងាចថ្ងៃទី​ ១៤​ ខែ​ មីនា​ ឆ្នាំ​ ២០២០​ ។ 

ពេលនេះ​ក្រុម​គ្រូពេទ្យ​បានដាក់គាត់នៅដាច់ដោយឡែក​ពីគេ​និងបានយក​សំណាកទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ដេីម្បី​រកមេរោគ​កូវីដ​ ១៩​ ។ លទ្ធផល​យ៉ាងណា​នោះ​ក្រសួង​សុខាភិបាល​ នឹងប្រកាសជូន​សាធារណៈ​ជនបានជ្រាប​ ។

ប្រភព៖ Pheng Vannak News