បានបុណ្យច្រើនណាស់...សាលាបណ្តុះបណ្តលវិជ្ជាជីវៈកាត់ដេរ នៃសមាគមជីវិត និង ក្តីសង្ឃឹម កាន់ដេរម៉ាស់ប្រគេនដល់ព្រះសង្ឃ ដោយឥតគិតថ្លៃ
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានបង្ហោះសារថា "12/03/2020---÷ កូនៗ សាលាកាត់ដេរ កំពុងមមារញឹកដេរម៉ាស់ ប្រគេន/ចែកជូនដោយឥតគិតថ្លៃ។ បើគុណម្ចាស់ ឬបងប្អូនមានតម្រូវការម៉ាស់ចាំបាច់ សូមផ្តល់ដំណឹង។

សាលាបណ្តុះបណ្តលវិជ្ជាជីវៈកាត់ដេរ នៃសមាគមជីវិត និង ក្តីសង្ឃឹម របស់ព្រះសង្ឃវត្តដំណាក់ ខេត្តសៀមរាប បានកំពុងមមារញឹកក្នុងការដេរម៉ាស់ក្រណាត់ ប្រគេនដល់ព្រះសង្ឃ ចែកជូនបរិស័ទ និងមហាជនទូទៅ ដោយឥតគិតថ្លៃ។

កាយវិការបែបនេះ គឺជាក្តីប្រាថ្នា និងបំណងនៃការបង្កើតសមាគមនេះឡើង កាលពីឆ្នាំ២០០៥ ដោយ រូបខ្ញុំ ហឿន សំនៀង និង លោកបង ឈន់ ឈឿន ក្នុងគោលបំណងជួយដល់មនុស្សទូទៅឱ្យរួចផុតពីបញ្ហាក្នុងជីវិត ហើយមានឱកាសកែប្រែជោគវាសនាខ្លួនឯង ព្រមទាំងក្លាយជាភ្នាក់ងារជួយសង្គមថែមទៀត ជាពិសេសគឺកុមារក្រីក្រ កុមារងាយរងគ្រោះ ស្រ្តី និង យុវតីងាយរងគ្រោះ។

ខ្ញុំព្រះករុណា សូមអរព្រះគុណ ព្រះគុណម្ចាស់ ឡម លឿម នាយកប្រតិបត្តិបច្ចុប្បន្ន របស់សមាគម ដែលព្រះអង្គបានបន្តបេសកកម្មដ៏ពិសេសនេះ។

ប្រភព៖ Somnieng Hoeurn