កាលពីវេលាម៉ោង០៩យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសអំពីការរកឃើញករណីកូវីដ១៩ ចំនួន៤ ករណីថែមទៀត ដែលសរុបកើនដល់ចំនួន១២នាក់ ក្នុងនោះមាន ៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) ។
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ។
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ។
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ។
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ ។
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ។
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ ។
ទី៩ ៖ កូនជនជាតិបារាំងអាយុ០៤ខែ ដែលជាកូនជនជាតិបារាំង អាយុ៣៥ឆ្នាំនៅភ្នំពេញ ។
ទី១០ ៖ បុរសជនជាតិខ្មែរដែលវិលមកពីប្រទេសបារាំង ។
ទី១១ ៖ ខ្មែរអ៊ីស្លាម អាយុ៣៥ នៅខេត្តព្រះវិហារ ដែលវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី ។
ទី១២ ៖ ខ្មែរអ៊ីស្លាម អាយុ៣៩ នៅខេត្តស្ទឹងត្រែង ដែលវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី ៕
#មន្ទីរព័ត៌មានខេត្តសៀមរា




