តារាម៉ូដែល និងជាតារាចម្រៀង Original Song បានបង្ហាញអារម្មណ៍ពិត ខណៈពេលដែល វីរុស កូវីដ ១៩ កំពុងតែរាតត្បាត ពេញសាកលលោក ។ អ្នកនាង ពិតជាមានការព្រួយបារម្ភ យ៉ាងខ្លាំងទាំងសុខសុវត្ថិភាពរបស់ពុកម៉ែ បងប្អូន និងសុខសុវត្ថិភាពរបស់ក្រុមគ្រួសារ មិត្តរួមអាជីពដូចគ្នា។

អ្នកនាង ទូច ស្រីល័ក្ខ បានចេញវិដេអូ សូមឲ្យបងប្អូនមេត្តាលាងសំអាតដៃ ពាក់ម៉ាស់ ពិសេសគឺការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ ដែលបងប្អូន។ អ្ននាង បានបង្ហាញអារម្មណ៍មិនសប្បាយ យ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងថា ប្រទេសកម្ពុជាយើងក៏បានផ្ទុះនូវជំងឺកូវីដ ១៩ នេះដូចគ្នា។

អ្វីដែលអ្នកនាង បានធ្វើនៅពេល គឺធ្វើការពន្យាពេល ឬ ផ្អាកការងារ ផ្អាកការទៅជួបជុំ ដោយនៅក្នុងផ្ទះមើលថែកូន ឲ្យបានល្អ ព្រោះថា សាលារៀនក៏ត្រូវបានផ្អាកផងដែរ ដើម្បីការពារសុខសុវត្ថិភាពរបស់ប្អូន ក្មួយ សិស្សសាលា។ ជាចុងក្រោយអ្នកនាង មានតែបួងសួងដល់វត្ថុស័ក្ដិសិទ្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះ សូមលោកមេត្តាជួយតាមថែរក្សា កូន ចៅ ឲ្យជួបតែសេចក្តីសុខ និងសូមឲ្យជំងឺមួយនេះ ឆាប់រលាយបាត់ចាប់ពីពេលនេះទៅ។















មានវិដេអូ៖
ប្រភព៖ Jenny Outver