បើកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះ តារាចម្រៀង លោក ហ៊ុន បរិញ្ញា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកដៃអនាគត ភរិយា កញ្ញា ជ័យ វណ្ណវីរីយ៉ា ចូលរោងជ័យ នៅប៉ុន្មានថ្ងៃខាងមុខនេះ តែដោយសារមានជំងឺរាតត្បាត ហើយគិតគូរពីសុខភាព សុខសុវត្ថិភាព របស់បងប្អូន ដែលអញ្ជើញចូលរួមនោះ ទើបពន្យាពេលថ្ងៃការទៅថ្ងៃមុខវិញ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កូនក្រមុំ បានរៀបរាប់ថា "យើងខ្ញុំទាំងពីរនាក់ ព្រមទាំងលោកពុកអ្នកម្តាយទាំងសងខាង សូមខន្ដីអភ័យទោសដល់ ទ្រង់ ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ លោក/លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់អោយបានជ្រាបថា នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដែលជាថ្ងៃសិរីមង្គលរបស់យើងខ្ញុំទាំងពីរ និងប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ (អាគាA) ត្រូវបានពន្យាពេលលើកថ្ងៃ ដោយសារតែមានមេរោគ Covit19 អាស្រ័យដូចហេតុខាងលើ យើងទាំងពីរព្រមទាំងក្រុមគ្រួសារទាំងសងខាង សូមអភ័យទោស តាមរយះ Account Facebook របស់នាងខ្ញុំផ្ទាល់ យើងខ្ញុំទាំងពីរ សូុមជូនពរ អោយសុខភាពល្អ និងសំរេចជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងឆ្លងអោយផុតទាំងអស់គ្នានៅជម្ងឺ Covit19 នេះ។ សូមបងប្អូនភ្ញៀវកិត្តិយសទាំងអស់ជ្រាបជាព៌តមាន សូមអរគុណ "។













ប្រភព៖ ជ័យ វណ្ណវីរីយ៉ា