ស្ថានទូតចិន ស្មានទុកថា ៖ ចិនបានផ្តល់សារធាតុ Detection Reagent ជម្ងឺវីរុសCOVID-19 សម្រាប់២០០០នាក់ មកកម្ពុជា និងជំនួយផ្សេងៗជាច្រើនទៀត
-

Breaking news : យោងតាមpage ស្ថានទូតចិនប្រចាំកម្ពុជា( Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆) ​បានប្រាប់ថា​ : តាមការប៉ាន់ស្មានទុកមុន នារាត្រីថ្ងៃទី១៧ ខែមីនា សារធាតុDetection Reagentជម្ងឺវីរុសCOVID-19សម្រាប់២០០០នាក់ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាមជើងហោះហើរ ហើយជំនួយសារធាតុទាំងនេះនឹងត្រូវបានទទួលដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។

ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ​ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ជូនចំពោះភាគីកម្ពុជា។ 17-03-2020