នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន១២នាក់ បន្ថែមទៀត ដែលទាំង១២នាក់នោះ មកពីបណ្តាខេត្ត ក្រុង ដូចជា៖

១.ខេត្តបន្ទាយមានជ័យ ០២ករណី
-បុរសជនជាតិខ្មែរឥស្លាម ១នាក់ វិជ្ជមានកូវីដ១៩ នៅក្រុងសេរីសោភ័ណ
-បុរសជនជាតិខ្មែរ១នាក់ មកពីប្រទេសថៃ នៅភូមិព្រៃឬស្សី ក្រុងសេរីសោភ័ណ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩
២. រាជធានីភ្នំពេញ ០២ករណី
-បុរសខ្មែរឥស្លាមចំនួន០២នាក់ (អាយុ៦៣ឆ្នាំម្នាក់ និងអាយុ៦៤ឆ្នាំម្នាក់) នៅព្រែកប្រា មានតេស្តវិជ្ជមានវីរុសកូវីដ១៩ ដែលត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
៣.ខេត្តកំពង់ឆ្នាំង ០២ ករណី
-បុរសខ្មែរឥស្លាមចំនួន០២នាក់ (អាយុ៧៥ឆ្នាំម្នាក់ និងអាយុ២៨ឆ្នាំម្នាក់) មានតេស្តវិជ្ជមានវីរុសកូវីដ១៩ ដែលត្រូវបានដាក់ឲ្យនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
៤.ខេត្តបាត់ដំបង ០៤ ករណី
-បុរសខ្មែរឥស្លាមចំនួន០៤នាក់ (អាយុ៣៨ឆ្នាំ ដល់៤៥ឆ្នាំ) មានតេស្តវិជ្ជមានវីរុសកូវីដ១៩ ដែលត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។
៥.ខេត្តកំពត ០១ករណី
-បុរសខ្មែរឥស្លាមចំនួន០១នាក់ (អាយុ៣០ឆ្នាំ) មានតេស្តវិជ្ជមានវីរុសកូវីដ១៩ ដែលត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តកែប ដោយសារគាត់ជាអ្នកបកប្រឲ្យម៉ាឡេធ្វើការនៅកែប។
៦.ខេត្តត្បូងឃ្មុំ ០១ ករណី
-បុរសខ្មែរឥស្លាមចំនួន០១នាក់ (អាយុ៦១ឆ្នាំ ) មានតេស្តវិជ្ជមានវីរុសកូវីដ១៩ ដែលត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក

គួរបញ្ជាក់ផងដែរថា បុរសជនជាតិឥស្លាម ទាំង១១នាក់ ខាងលើនេះ ជាអ្នកក្នុងចំណោម អ្នកដែលបានវិលត្រឡប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីសរុបចំនួន៧៩នាក់៕



