មេធំ នៃសាសនាឥស្លាម ណែនាំអោយពលរដ្ឋខ្មែរឥស្លាម បង្កើនការសូត្រកូណូតណាហ៌្សីលះ ដើម្បីបញ្ជៀសការឆ្លងវីរ៉ុសខូវិដ ១៩
គណៈដឹកនាំសាសនាឥស្លាមអំពាវនាវអោយពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន តែមិនបានហាមឃាត់ការជួបជុំណាមួយនោះទេ។

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម ណែនាំអោយពលរដ្ឋខ្មែរឥស្លាម ចូលរួមថ្វាយបង្គំ និង បង្កើនកាសូត្រកូណូតណាហ៌្សីលះ ដើម្បីបញ្ជៀសការឆ្លងវីរ៉ុសខូវិដ ១៩ ។ ទន្ទឹងនឹងការអំពាវនាវអោយពលរដ្ឋប្រុងប្រយ័ត្ន នៅក្នុងលិខិតដដែលនោះ ពុំបានហាមឃាត់ការជួបជុំណាមួយក្នុងចំណោមពលរដ្ឋខ្មែរ ឥស្លាមនោះទេ។

សូមបញ្ជាក់ថា មានពលរដ្ឋខ្មែរឥស្លាមចំនួន 13 នាក់ហើយដែលបានឆ្លងខូវិដ ១៩ បន្ទាប់ពីពួកគាត់ត្រឡប់មកពីចូលរួមពិធីបុណ្យសាសនា នៅប្រទេសម៉ាឡេស៊ី។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។