លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា ស្នេីអោយសមត្ថកិច្ចជំនាញ ចាត់វិធានការច្បាប់ចំពោះ បុគ្គលឈ្មោះ នី ណាក់ ដែលបានប្រមាថថ្នាក់ដឹកនាំ និង ប្រមាថ ប្រជាជនកម្ពុជា ដូចដែលសមត្ថកិច្ចធ្វេីចំពោះ ចំប៉ីខ្មៅ កន្លងមកដែរ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា លោកបានបង្ហោះសារថា "វាហាក់ដូចជាមិនយុត្តិធម៌សំរាប់ចំប៉ីខ្មៅ!!!
មែនទេបងប្អូន???? មានបងប្អូនជាច្រើនបាន ខមិន និងឆាតផ្ទាល់មកកាន់រូបខ្ញុំបាទ ព្រមទាំងរៀបរាប់ពីការខឹងសម្បារទៅលើទង្វើរបស់បុគ្គល ឈ្មោះ នី ណាក់ ដែលជាម្ចាស់ទំព័រហ្វេសប៊ុកផេក IMan-KH ដែលប្រមាថមើលងាយ តាំងពីប្រមុខថ្នាក់ដឹកនាំ រហូតដល់ប្រជាពលរដ្ឋធម្មតា។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប សូមថ្កាល់ទោសយ៉ាងខ្លាំងចំពោះបុគ្គលរូបនេះ។

ហើយក្នុងនោះផងដែរ ខ្ញុំក៏សុំស្នើសូមអោយសមត្ថកិច្ចពាក់ព័ន្ធ ជួយចាត់វិធានការក្ដៅលើបុគ្គលម្នាក់នេះ អោយខានតែបាន និងអោយបុគ្គលម្នាក់នេះ ធ្វើការសុំទោសជាសាធារណៈ ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងអស់។ មិនគួរអោយបុគ្គលបែបនេះ អាចមានសេរីភាពប្រមាថលើប្រជាជាតិខ្មែរបែបនេះទេ....? បើតាមព័ត៌មានដែលខ្ញុំទទួលបាន គឺបុគ្គលនេះ ស្នាក់នៅភ្នំពេញ.... ។

លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា បានបន្តទៀតថា "ដូច្នេះសូមឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានចំណាត់ការលើបុគ្គលនេះ ដោយពុំមានការលើកលែងអោយសោះ។ ដោយក្ដីគោរពស្រលាញ់ ពីខ្ញុំ ហ៊ុន ជា សំរាប់ខ្ញុំគឺគាំទ្រ បញ្ជូនជននេះចូលគុក!!!ចុះបងប្អូនវិញ?.....គិតយ៉ាងណា សូមបងប្អូនខមិនម្នាក់មួយមក!!!"។








ប្រភព៖ HC ហ៊ុន ជា ដើម្បីខ្មែរ