ប្រទេសអេស្ប៉ាញមានអ្នកស្លាប់ដោយសារវីរ៉ុសកូវីដ-១៩លើសពី៤០០០នាក់
[ទីក្រុងម៉ាឌ្រីដ(Reuters)]៖ក្រសួងសុខាភិបាលប្រទេសអេស្ប៉ាញបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាចំនួនអ្នកស្លាប់ ពីការរាតត្បាតនៃជំងឺកូវីដ-១៩សរុបនៅក្នុងប្រទេសបានកើនឡើងលើសជាង ៤.០០០ នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថាចំនួនករណីឆ្លងវីរុសនេះបានកើនឡើងដល់ ៥៦,១៨៨ករណីដែលកាលថ្ងៃពុធមានត្រឹមតែ ៤៧.៦១០កររណី ។ ចំនួនអ្នកស្លាប់ដោយសារវីរុសបានកើនឡើងដល់ចំនួន ៤.០៨៩ នាក់ដែលកាលពីថ្ងៃពុធមានត្រឹមចំនួន ៣.៤៣៤ នាក់ ។
ប្រទេសអេស្បាញបានកត់ត្រាអ្នកស្លាប់ដោយសារមេរោគនេះចំនួន ៦៥៥ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះពោលគឺកើនឡើងជិត ចំនួន ៧០០ នាក់បើប្រៀបធៀបកាលពីថ្ងៃពុធ។ ប្រភពReuters
សម្រួលអត្ថបទដោយ៖SOEUR.
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។