BreakingNews៖ ត្រឹមតែមួយយប់សោះ អាមេរិច មានអ្នកឆ្លងជំងឺកូវីដ១៩ជាង៨០, ០០០ករណី ដែលចំនួននេះមានច្រើនជាងប្រទេសចិនទៅទៀត
ស៊ីហៀង
-

BreakingNews៖ ក្នុងរយះពេលពេញមួយយប់សហរដ្ឋអាមេរិចមានអ្នកឆ្លងជំងឺកូវីដ១៩លើសជាង៨០, ០០០ករណី ដែលចំនួននេះមានច្រើនជាងប្រទេសចិនទៅទៀត ។

នៅអំឡុងពេលដែលជំងឺរាតត្បាតនៅតែបន្តរាលដាលពាសពេញពិភពលោក ។ នៅពេលនេះផងដែរគេបានកត់សម្គាល់ឃើញថាសហរដ្ឋអាមេរិចមានអ្នកឆ្លងកូវីដ១៩ មានចំនួនដ៏ច្រើនត្រឹមតែមួយយប់ថ្ងៃព្រហស្បត្ដិសប្ដាហ៍នេះ។

ប៉ុន្តែយោងតាមការរបាយការណ៍ចុងក្រោយសារព័ត៌មានAl Jazeera បានបញ្ជាក់ថា សហរដ្ឋអាមេរិកឥឡូវនេះមានករណីអ្នកឆ្លង Covid-19 ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោកដែលមានរហូតដល់ជាង ៨៥.០០០ នាក់បើប្រៀបធៀបទៅនឹងប្រទេសដែលមានអ្នកឆ្លងច្រើនពីមុនដូចជាប្រទេសចិនដែលមានត្រឹម៨១.៧០០នាក់ និងអ៊ីតាលីមានចំនួន៨០.៥០០ នាក់ពោលគឺនៅពេលនេះសហរដ្ឋអាមេរិចមានជំងឺឆ្លងនេះហក់ឡើងខ្ពស់ជាងប្រទេសនានានៅលើពិភពលោក៕ប្រភព WORLDOFBUZZ

សម្រួលអត្ថបទដោយ៖SOEUR.