កាលពីថ្ងៃម្សិលមិញនេះ ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហោះសារយ៉ាងខ្លី ពាក់ព័ន្ធទៅនឹងជនបរទេសម្នាក់ បានផ្តិតទឹកមាត់ដាក់លេីលុយក្លែងក្លាយ ហេីយដាក់ចោលលេីទូ ATM អេសុីលីដា ជិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហេីយ ។

នៅក្នុងនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា "ជនបរទេសម្នាក់ដែលផ្តិតទឹកមាត់ដាក់លេីលុយក្លែងក្លាយ ហេីយដាក់ចោលលេីទូ ATM អេសុីលីដា ជិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហេីយ ។

ជនបរទេសដែលបានផ្តិតទឹកមាត់ដាក់លុយទុកលេីទូ ATM នៅម្តុំសាលានីម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលបានយកដៃផ្តិតទឹកមាត់ដកលុយក្លែងក្លាយពីក្នុងហោប៉ាវ មួយសន្លឹកដាក់ទុកចោលលើទូ ATM ហើយបានចាកចេញទៅ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ នោះ ពេលេនះ នៅវេលាម៉ោង ២០:០០ នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កំលាំងផែនសន្តិសុខ និងកម្លាំងខណ្ឌ ប៉ុស្តិ៍ នៃអធិការខណ្ឌដូនពេញ និងអាជ្ញាធរសង្កាត់ ខណ្ឌ បានធ្វើការតាមរកឃើញ នៅចំណុចផ្លូវ ៦៣ កែង ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយបានរាយការណ៍ជូនក្រសួងសុខាភិបាលចុះមកអន្តរាគមន៍យកទៅកាន់មន្ទីរពេទ្យចាក់អង្រែ ដើម្បីយកសំណាកទៅធ្វើពិនិត្យ និងវិភាគ ។


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ