គេល្អវិញហើយ ! ខេត្ដហឺប៉ីក្នុងប្រទេសចិនដែលជាន្លែងចាប់ផ្ដើមផ្ទុះនៃមេរោគនិងចាប់ផ្ដើមដំណើរការនូវជើងហោះហើរ ឡើងវិញនៅក្នុងខែមេសា
ស៊ីហៀង
-

(ទីក្រុងប៉េកាំង ថ្ងៃទី២៨)៖ នៅពេលដែលជំងឺរលាកសួតប្រភេទថ្មីកំពុងរីករាលដាលជុំវីញពិភពលោក។ ស្ថានភាពបច្ចុប្បន្ននៃជំងឺរីករាលដាលនៅក្នុងប្រទេសចិនកំពុងតែវិវឌ្ឍន៍ទៅរកភាពធ្លាក់ចុះនៃជំងឺនេះ ក្នុងនោះផងដែរខេត្តហឺប៉ីដែលជាតំបន់ចាប់ផ្ដើមនៃមេរោគ ដែលឥលូវនេះកន្លែងផ្សេងៗនៅក្នុងខេត្ដនេះបាននឹងកំពុងតែរៀបចំឱ្យមាននូវដំណើរការឡើងរបស់ខ្លួន ដូចជាការដំណើរការជើងហោះហើរ ការចាប់ផ្ដើមឡើងវិញនូវសហគ្រាស ផលិតកម្ម នានា និង ការបើកសាលារៀនឡើងវិញផងដែរ។

នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយរបស់អាកាសចរណ៍ស៊ីវិលរបស់ខេត្តហឺប៉ីបានចេញសេចក្តីជូនដំណឹងមួយនៅល្ងាចថ្ងៃសុក្រដោយបញ្ជាក់ថាជើងហោះហើរអ្នកដំណើរក្នុងស្រុកនៅតាមអាកាសយានដ្ឋានទាំងអស់ក្នុងខេត្តនឹងត្រូវចាប់ផ្ដើមបើកឱ្យដំណើរការនៅក្នុងខែមេសា លើកលែងតែអាកាសយានដ្ឋានអ៊ូហាន ធានហឺនឹងត្រូវចាប់ផ្តើមឱ្យដំណើរការនៅថ្ងៃអាទិត្យក្រោយបន្ទាប់។

គិតត្រឹមល្ងាចថ្ងៃសុក្រនេះខេត្តចំនួន២០និងតំបន់ដទៃទៀតបាននឹងកំពុងរៀបចំកាលបរិច្ឆេទសម្រាប់ការបើកដំណើរការឡើងវិញនូវសាលារៀនផងដែរខណះដែលខេត្តអានហួយ និង ខេត្តស៊ីឈួននិងចាប់ផ្ដើមបើកសាលាបន្ទាប់ក្នុងខែមេសា។

លើសពីនេះទៀតទិន្នន័យពីគណៈកម្មការសុខភាពជាតិចិន បង្ហាញថាគិតត្រឹមម៉ោង ២ រសៀលថ្ងៃសៅរ៍នេះប្រទេសចិនមានករណីឆ្លងសរុបចំនួន ៨២.២២០ នាក់និងមនុស្សស្លាប់ ៣.៣០១ នាក់ ៕ ប្រភពOrientalDialy

សម្រួលអត្ថបទដោយ៖SOEUR.