ច្រើនណាសព្រះអើយ ! ក្នុងតែរយះពេលមួយថ្ងៃប្រទេសអ៊ីតាលីមានអ្នកស្លាប់រហូតដល់៩៦៩នាក់
ស៊ីហៀង
-

(ទីក្រុងរ៉ូម ថ្ងៃទី២៨)៖ ប្រទេសអ៊ីតាលីបានរាយការណ៍នៅថ្ងៃសុក្រនេះថា ចំនួនមនុស្សដែលស្លាប់ថ្មីនៃមេរោគនេះមានចំនួន ៩៦៩នាក់ដែលមាន អ្នកស្លាប់មានច្រើនបំផុតក្នុងតែរយះពេលមួយថ្ងៃ ដែលនេះជាចំនួនដ៏ច្រើនជាងគេលើពិភពលោកក្នុងនោះផងដែរប្រទេសអ៊ីតាលីមានអ្នកស្លាប់កើនឡើងដល់៩០០០នាក់។

សហព័ន្ធគ្រូពេទ្យជាតិអ៊ីតាលីបាននិយាយកាលពីថ្ងៃសុក្រថាវេជ្ជបណ្ឌិតចំនួន ៤៥ នាក់បានស្លាប់ដោយសារជំងឺរលាកសួតថ្មី។ យោងតាមទិន្នន័យបានបង្ហាញថាបុគ្គលិកពេទ្យចំនួន ៦២០៥ នាក់នៅក្នុងប្រទេសបានឆ្លងវីរុសថ្មីនេះដែលមានប្រហែល ៩% នៃករណីដែលបានបញ្ជាក់សរុបនៅក្នុងប្រទេសដែលឆ្លុះបញ្ចាំងថាស្ថានភាពរាតត្បាតរបស់ប្រទេសនេះកំពុងតែមានសភាពធ្ងន់ធ្ងរ។

ប្រភព OrientalDialy

សម្រួលអត្ថបទដោយ៖SOEUR.