សូមជួយពួកគាត់ផង...អាណិតបងប្អូនរស់នៅម្តុំគំនរសំរាមណាស់ មានបងប្អូនខ្លះដាច់បាយ ព្រោះតែគ្មានអ្នកទិញអេតចាយ ម្នាក់ៗគេខ្លាចកូរ៉ូណាអស់ហើយ ចំណែកពួកខ្ញុំខ្លាចគ្មានអ្វីហូប...
ស៊ីហៀង
- 2105

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមរបស់លោក គ្រូ ផល្លា​ បានបង្ហោះសារ អមជាមួយរូបភាព ក្នុងការចែកអង្ករដល់បងប្អូន រើសសំរាម ។ នៅក្នុងគណនីហ្វេសប៊ុកលោកគ្រូ បានរៀបរាប់ "នៅថ្ងៃនេះ ខ្ញុំបាទ ផន ផល្លា និង ក្រុមការងារ បានដឹកអង្ករចំនួន ២តោន ដើម្បីមកចែកជូន បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរស់នៅតាម គំនរសំរាមជើងឯក ខណៈពេលដែលពួកគាត់ កំពុងតែដាច់ស្បៀងអាហារតែម្តង....។

ទទឹមនឹងនេះ ជួសមុខឲ្យបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅតាមជើងភ្នំសំរាមនេះ ខ្ញុំ ពិតជាសូមថ្លែងអំណរគុណទៅដល់បងប្អូនទាំង អស់ដែលបានចូលរួមបរិច្ចាគនូវអង្ករ ក៏ដូចជា ថវិការផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកជួយទៅ ដល់ពួកគាត់ទាំងអស់គ្នា......បើគ្មានការចូលរួម។

ចំណែកពីបងប្អូនទេ ការឧបត្ថម្ភពួកគេឲ្យទាន់ ពេលវេលាក៏មិនអាចទៅរួចដែរ ។ អ៊ីចឹងហើយ ខ្ញុំពិតជាសូមថ្លែងអំណរគុណណាស់សម្រាប់ ការជួយរបស់បងប្អូន និង មិត្តភក្តិទាំងអស់គ្នា? នៅថ្ងៃនេះផងដែរ ម្ចាស់ជំនួយខ្លះក៏បានរួមដំណើរ ជាមួយខ្ញុំដោយផ្ទាល់ ដើម្បីទៅជួបបងប្អូនដែល កំពុងតែខ្វះខាតយ៉ាងខ្លាំងនេះផងដែរ....ខ្ញុំពិតជា សូមអរគុណខ្លាំងណាស់ចំពោះការលះបង់របស់អ្នក ។

យ៉ាងណាមិញ មូលនិធិរបស់យើងនៅតែបន្តទទួល នូវការឧបត្ថម្ភពីសប្បុរសជននានា ក្នុងការបន្តដំណើរ មនុស្សធម៌សម្រាប់សង្គមរបស់យើងបន្តទៅទៀត ។ ទាំងនេះគឺជាលេខសម្រាប់ការចូលរួមឧបត្ថម្ភ 012324711 ; 093324711/ ABA : 000582162 (Phalla Phorn) ACLEDA : 18000026228515 /មូលនិធិសប្បុរសធម៌នៃគយក ដោយក្តីគោរពពីខ្ញុំបាទ ផន ផល្លា។

ប្រភព៖ ផន ផល្លា