នាពេលបច្ចុប្បន្ននេះ មានបងប្អូនជាច្រើនបានបង្ហាញក្តីបារម្ភ និងភ័យខ្លាចចំពោះវីរុស កូវីដ១៩ ដែលកំពុងតែមានវត្តមាននៅប្រទេសកម្ពុជា ហើយក៏មានបងប្អូនជាច្រើន បានចូលរួមចែករំលែកក្តីស្រលាញ់ តាមរយៈជាថវិការ ជាស្បៀង ជូនដល់លោកតា លោកយាយ ចាស់ជរា ដែលពួកគាត់រស់នៅតាមសំយ៉ាបផ្ទះគេ រស់នៅយ៉ាងលំបាកវេទនា ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា លីយ៉ត លីតា បានបង្ហោះវិដេអូ អមជាមួយសារយ៉ាងខ្លីថា "ក្រុមការងារមនុស្សធម៌បានយកអង្កនិងមីព្រមទាំងម៉ាស់ទឹកលាងដៃ ជួន លោកតា ដែលគាត់គេងសម្រាកនៅតាមសំយ៉ាបផ្ទះគេ។ អ្វីដែលពួកខ្ញុំសប្បាយចិត្តខ្លាំងបំផុតនោះគឺបានទទួលពរជ័យពីគាត់ ប្រកបទៅដោយក្ដីគោរពស្រលាញ់និងចេញពីរបេះដូង"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរ និងអរគុណចំពោះ បងៗ និងក្រុមការងារទាំងអស់ ដែលបានចែករំលែក ការស្រលាញ់ និងស្បៀង ដល់ពួកគាត់ ក្នុងពេលដែលពួកគាត់ពិតជាត្រូវការ បងៗជួយដល់ពួកគាត់យ៉ាងខ្លាំង ក្នុងពេលនេះ៕









មានវិដេអូ៖
ប្រភព៖ លីតា លីយ៉ត