ប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក ប្រកាសរកសមាជិកគ្រួសារបុរសម្នាក់ ដែលបានលោតទឹកសម្លាប់ខ្លួន
Heang
-

នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២២:៥០នាទី មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើអត្ត .ឃាត្ត (ដោយលោតទឹកសម្លា .ប់ខ្លួនឯង) នៅចំណុចលើស្ពានជ្រោយចង្វារ កម្ពុជា-ជប៉ុន ស្ថិតនៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1A-8573 ស្បែកជើងមួយគូរ និងទូរស័ព្ទដៃពីរគ្រឿង។

បច្ចុប្បន្នសម្ភារខាងលើ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ។សមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណជនរងគ្រោះ។ បើសិនប្រជាពលរដ្ឋមានសមាជិកគ្រួសារបានស្គាល់ម៉ូតូខាងលើ សូមទំនាក់ទំនងមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក៕