ប្រទេសអឺរ៉ង់មានអ្នកស្លា ប់ដោយសារ កូវីដ១៩ កើនឡើងដល់ ២៥០០នាក់
ស៊ីហៀង
-

(ទីក្រុងហង់តេរ៉ង់)៖ អឺរ៉ង់ បានប្រកាសកាលពី ថ្ងៃសៅរ៍ទី ២៨ ខែមីនា ឆ្នាំ២០២០នេះថា មានមនុស្ស១៣៨នាក់បន្ថែមទៀត បានស្លា ប់ដោយសាតែវីរុសកូរ៉ណា ដែលចំនួនអ្នកឆ្លងស្លា ប់នៅក្នុងប្រទេសនេះកើនឡើងដល់២,៥១៧នាក់។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Kianoush Jahanpour បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា ករណីអ្នកឆ្លងថ្មីមានចំនួន៣,០៧៦នាក់នៅត្រឹម២៤ម៉ោងកន្លងមក ដែលចំនួនអ្នកឆ្លងសរុបកើនឡើងដល់៣៥,៤០៨ នាក់។

លោកបានបន្ថែមទៀតថា អ្នកជំងឺ៣,០២៦នាក់ត្រូវបានដាក់ឱ្យព្យាបាលនៅក្នុងមន្ទីរពេទ្យទៅតាមស្ថានភាពរបស់ពួកគេ និងអ្នកជំងឺ១១,៦៧៩នាក់ទៀតបានជាសះស្បើយនិងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ព្រមជាមួយគ្នានេះដែរលោកបានបញ្ជាក់ថា ប្រជាជនអឺរ៉ង់៥៧លាននាក់បានមកធ្វើតេស្ដពិនិត្យរកមេរោកកូវីដ១៩នេះផងដែរ។

សម្រួលអត្ថបទដោយ៖ SOEUR

ប្រភព៖ CNA