វាពិតជារឿងដ៏ពិបាកមួយក្នុងការសម្រចចិត្តរបស់ឪពុកម្ដាយដែលបានផ្ដល់កំណើតថ្មីៗដល់កូនរបស់ពួកគេក្នុងការរកឈ្មោះដាក់ឱ្យកូនៗទាំងនោះជាមួយនឹងឈ្មោះដែលប្រកបដោយអត្ថន័យល្អផងដែរ។
ងាកមកមើលនៅឯប្រទេសឥណ្ឌាឯណោះវិញលោកស្រីPreeti និងលោក Vinay Vermaបានដាក់ឈ្មោះឱ្យកូនភ្លោះដ៏គួរឱ្យស្រលាញ់ដែលទើបនឹងកើតរបស់ពួកគេដោយទារកម្នាក់មានឈ្មោះកូរូណា( Corona)និងទារកម្នាក់ទៀតមានឈ្មោះកូវីដ( Covid) ហើយការដាក់ឈ្មោះនេះដោយសារតែទារកទាំងពីរបានកើតនៅក្នុងស្ថានភាពដ៏លំបាកនៃវីរុសរលាកផ្លូវដង្ហើមថ្មី ហើយពួកគាត់ជឿជាក់ផងដែរថាការដាក់ឈ្មោះមួយនេះវាគឺជានិមិត្តរូបនៃជ័យជំនះទៅលើវីរុសដែលកំពុងតែកើតឡើងនាពេលបច្ចប្បន្នផងដែរ។
បើតាមសម្តីម្តាយរបស់ទារកទាំងពីរបានអោយដឹងតាមការចុះផ្សាយរបស់ Daily Mail ថាការចាប់កំណើតកូនភ្លោះរបស់នាងបានកើតឡើងបន្ទាប់ពីប្តីរបស់នាងនិងនាងបានជួបការលំបាកជាច្រើនហើយពួកគេចង់ធ្វើអោយការផ្ដល់កំណើតមួយនេះ ឱ្យកាន់តែមានភាពចងចាំនៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។
“តាមពិតវីរុសនេះមានគ្រោះថ្នាក់និងគំរាមកំហែងដល់អាយុជីវិតប៉ុន្តែការផ្ទុះរបស់វាបានធ្វើឱ្យប្រជាជនផ្តោតលើអនាម័យនិងទម្លាប់ល្អផ្សេងៗទៀត។ ដូច្នេះយើងបានគិតអំពីឈ្មោះទាំងនេះដាក់មកឱ្យកូនៗរបស់យើង“។
ទាំងម្តាយនិងទារកត្រូវបានគេយកចេញពីមន្ទីរពេទ្យទោះបីជាពួកគេជួបប្រទះនឹងផលវិបាកមួយចំនួនក្នុងពេលសម្រាលកូនដែលនាំឱ្យម្តាយជ្រើសរើសយកការវះកាត់វះកាត់។ ទោះជាយ៉ាងណាក៏ដោយឪពុកម្តាយរបស់ Corona និង Covid បានពន្យល់ថាពួកគេអាចផ្លាស់ប្តូរឈ្មោះប្រសិនបើមានអ្វីមួយកើតឡើងនាពេលអនាគត។
ប្រភពWorldofbuzz
សម្រួលអត្ថបទដោយ៖SOEUR