ទីក្រុងញូដែលី៖ប្រទេសឥណ្ឌាកំពុងតែរឹតត្បិតការនាំចេញឧបករណ៍ធ្វើតេស្ដរោគវិនិច្ឆ័យភាគច្រើនបំផុតខណៈដែលករណីវីរុសកូវី១៩ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះឈានដល់ចំនួន ៣.៣៥០ នាក់កាលពីថ្ងៃអាទិត្យ (ថ្ងៃទី ៥ ខែមេសា) ទោះបីជាមានការបិទទ្វារទូទាំងប្រទេសរយៈពេល ៣ សប្តាហ៍ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺផ្លូវដង្ហើមនេះក៏ដោយ។
ប្រទេសឥណ្ឌាដែលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានហាមឃាត់ការនាំចេញនូវថ្នាំមួយចំនួនរួមជាមួយឧបករណ៍បំលែងខ្យល់(អុកហ្សីសែន) របាំងម៉ាស់ និងឧបករណ៍ការពារផ្សេងទៀតសម្រាប់អ្នកជំងឺដែលខាងក្រសួងបានចេញសេចក្តីណែនាំចុងក្រោយកាលពីថ្ងៃសៅរ៍។
អំឡុងពេលសកម្មភាពនៃការហាមឃាត់នេះបានធ្វើឡើងសូម្បីតែប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានជំរុញឱ្យលោកនាយករដ្ឋមន្រ្តី ណារេនដ្រា ម៉ូឌី តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ដើម្បីឱ្យផ្ដល់នៅការផ្គត់ផ្គង់ថ្នាំ អ៊ីដ្រូហ្សូឡូក្លូរីន ដែលជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ដែលកំពុងត្រូវបានគេសាកល្បងថាជាការព្យាបាលដែលអាចធ្វើទៅបានសម្រាប់អ្នកជំងីដែលឆ្លងវីរុសកូវីដ១៩ ដែលបង្កឡើងដោយ មេរោគនេះ។
អ្នកនាំពាក្យសេតវិមានលោក Judd Deere បានសរសេរតាមបណ្តាញសង្គម Twitter នៅថ្ងៃសៅរ៏ដោយនិយាយថា"មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នារក្សាទំនាក់ទំនងនៃបណ្តាញផ្គត់ផ្គង់សកលសម្រាប់ឱសថនិងការផ្គត់ផ្គង់វេជ្ជសាស្ត្រសំខាន់ៗនិងដើម្បីធានាថាពួកគេបន្តដំណើរការយ៉ាងរលូនតាមដែលអាចធ្វើទៅបានក្នុងពេលមានវិបត្តិសុខភាពជាសកល" ។
នៅក្នុងកំណត់ត្រាសង្ខេបស្តីពីការសន្ទនានោះឥណ្ឌាបាននិយាយថាមេដឹកនាំទាំងពីរ“ បានឯកភាពដាក់ពង្រាយកម្លាំងពេញលេញនៃភាពជាដៃគូឥណ្ឌា - អាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពយ៉ាងខ្លាំងក្លាជាទីបំផុត” ។
ប្រភពCNA
សម្រួលអត្ថបទដោយ៖SOEUR.