សូមសរសើរហើយ ! មានតែប្រទេស ចំនួន ៥ នេះទេដែលមិនមានការឆ្លងវីរ៉ុស កូរ៉ូណា (Covid-19)
ស៊ីហៀង
-

វីរុសកូវីដ១៩បានឆ្លងរីករាលដាលនៅទូទាំងពិភពលោក រហូតមកទល់នឹងពេលឥលូវនេះមានអ្នកឆ្លងនៅជុំវិញពិភពលោកជាង១.៥លានករណី ហើយមនុស្សចំនួន៨៨,០០០នាក់បានស្លា ប់ដោយសារជំងឺឆ្លងមួយនេះ។ យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថាមានប្រទេស២០៦បានឆ្លងនូវវីរុសមួយនេះ។ ហើយក្នុងនោះមានប្រទេសចំនួន៥ដែលគ្មាននូវអ្នកឆ្លងវីរុសនេះទាល់តែសោះ។

យោងតាមរបាយការណ៍សារព័ត៌មានបរទេសបានឱ្យដឹងថាប្រទេសចំនួន៥ដែលធ្វើតេស្ដវិនិច្ឆ័យឃើញថាគ្មានអ្នកឆ្លងមានដូចជា ប្រទេស កូរ៉េខាងជើង ប្រទេសឡេសូតូនៅអាហ្វ្រិកខាងត្បូង ប្រទេសតាហ្ស៊ីគីស្ថាននៅអាស៊ីកណ្តាល ប្រទេសតូមិននីស្ថាននៅអាស៊ីកណ្ដាល និងប្រទេសយេម៉ែននៅមជ្ឈិមបូព៌ា ទោះជាយ៉ាងណាអ្នកប្រាជ្ញនិងអ្នកជំនាញខ្លះជឿថាឯកសារដែលបានបញ្ជាក់ដោយប្រទេសទាំងនេះធ្វើឱ្យមានការសង្ស័យជាខ្លាំង៕ ប្រភពOriental

សម្រួលអត្ថបទ៖SOEUR.