វ៉ាស៊ីនតោន៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ សារព័ត៌មាន Straitstimes បានឲ្យដឹងថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងមានបញ្ហាសុខភាព ក្រោយពីបានទទួលការវះកាត់ទាក់ទងនឹងប្រព័ន្ធបេះដូង ក៏ដូចជាសសៃឈា ម។
បើយោងតាម ការចុះផ្សាយរបស់ សារព័ត៏មាន Daily NK បានឲ្យដឹងថា មេដឹកនាំកំពូលរបស់កូរ៉េ ខាងជើង លោកគីម ជុងអ៊ុន មានបញ្ហាសុខភាព ទាក់ទងនឹងប្រព័ន្ធបេះដូង ក៏ដូចជាសសៃឈា ម កាលពីថ្ងៃទី១២ ខែមេសា ដោយសារតែការជក់បារីច្រើនពេក, ការធាត់លើសទម្ងន់ និងការធ្វើការងារហួសកម្លាំង។
បញ្ហាសុខភាពនេះក៏ត្រូវបានគេជឿជាក់ផងដែរថាជាមូលហេតុ ធ្វើឱ្យ លោកខកខានបង្ហាញខ្លួនក្នុងឱកាសអបអរខួបកំណើត នៃបិតាស្ថាបនិកប្រទេសកូរ៉េខាងជើង លោក គីម អ៉ីលស៊ុង ដែលជាជីតារបស់លោក កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅនេះ។ តែជាបែបនេះក្ដី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅតែស្ងប់ស្ងាត់ ដោយមិនតបតអ្វី ចំពោះពាក្យចចាមអារ៉ាមថា លោក គីម ជុងអ៊ុន កំពុងឈឺធ្ងន់នោះឡើយ។
ប្រភព៖ Daily NK