អាណិតណាស់...បញ្ហាជំងឺកូវីដ១៩ មិនទាន់ចប់ផង ពេលនេះមិត្តជប៉ុន ជួបបញ្ហាគ្រោះរញ្ជួយដី​ កម្រិត៤,៨រិកទ័រ​មួយបន្ថែមទៀត...
ស៊ីហៀង
-

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ នៅលើផេកផ្លូវការរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិត ឬសិក្ខាកាមខ្មែរទាំងឲ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះរញ្ជួយដី​ កម្រិត៤,៨រិកទ័រ​ នៅក្បែរខេត្ត Ibaraki ប្រទេសជប៉ុន។

នៅក្នុងសារបានសរសេរថា "នៅវេលាម៉ោង០៩និង៤៩នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មានគ្រោះរញ្ជួយដី​ កម្រិត៤,៨រិកទ័រ​ នៅក្បែរខេត្ត Ibaraki ប្រទេសជប៉ុន។ រញ្ជួយដីនេះនឹងមិនបង្កអោយមានរលកយក្សស៊ូណាមិឡេីយ។

ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។

សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ និងជៀសផុតពីការឆ្លងវីរុសកូវីដ១៩។

ប្រភព៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន