សូមគាំទ្រពេញទំហឹង...ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ សម្រេច​ដាក់​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ចំពោះ​​ លោក​វរៈសេនីយ៍​ទោ​ សួគ៌​ ធី ​ដោយផ្អាកការងារជាបណ្ដោះ​អាសន្ន​...
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ផែង វណ្ណៈ ថា "ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានអោយខ្ញុំដឹងតាម​ទូរស័ព្ទ​ មុននេះបន្តិច​ថា​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានសម្រេច​ដាក់​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ចំពោះ​​ លោក​វរៈសេនីយ៍​ទោ​ សួគ៌​ ធី​ អធិការរង​នគរបាល​ស្រុក​ ចន្ទ្រា​ ទទួល​បន្ទុក​ចរាចរណ៍​ ដោយបានផ្អាកការងារជាបណ្ដោះ​អាសន្ន​ បន្ទាប់​ពី​ លោក​អធិការ​រងរូបនេះ​បាន​អនុវត្តន៍​លេីសគោលការណ៍ណែនាំ​របស់​ ថ្នាក់​ដឹកនាំ​បង្ករអោយ​ប្រជាពលរដ្ឋ​មានការថ្នេីងថ្នាក់​ ។

សូមគាំទ្រ​នូវ​ចំណាត់ការ​របស់​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ដេីម្បី​ពង្រឹង​វិន័យ​មន្ត្រី​ក្នុង​ការ​អនុវត្តន៍​ច្បាប់​អោយបានត្រឹមត្រូវ​ ទន់ភ្លន់​ ម៉ឺងម៉ាត់​ ។ ជាមួយ​គ្នា​នេះដែរ​ សូម​ប្រជាពលរដ្ឋ​ មេត្តា​ចូល​រួម​គោរព​ច្បាប់​ទាំងអស់គ្នា​ ដេីម្បី​សុវត្ថិភាព​ក្រុមគ្រួសារ​យេីង​ សង្គម​ជាតិ​យេីង​ ។

ប្រភព៖ Pheng Vannak News