ថ្ងៃនេះ​ស្រក់ទឹក​ភ្នែក​ស្រណោះ​អាណិត​អ៊ុំ​ប្រុសរត់ផាស់អ៊ែបម្នាក់ ដែលត្រូវសម្ថតកិច្ចផាកពិន័យ30មុឺនរៀល ដោយសារតែរឿងទាំងនេះ....
-

យោងទៅតាមគននីហ្វេសប៊ុកដែលមានឈ្មោះថា Ah Josein បានធ្វើការលើកឡើងឲ្យដឹងថា ៖ ថ្ងៃនេះ​ស្រក់ទឹក​ភ្នែក​ស្រណោះ​អាណិត​អ៊ុំ​ប្រុសរត់ផាស់អ៊ែបម្នាក់កាត់ព្រឹក​ខ្ញុំបាន​ប៊ុគឃីង​គាត់ពី​ពេទ្យ​ក្បាលថ្នល់ទៅគោលដៅរបស់ខ្ញុំ​ផ្លូវកម្ពុជាក្រោម តែកំពង់ធ្វើតំណើរតាមផ្លូវ​ក៏បានជួប​បងសម្មតកិច្ចត្រួតពិនិត្យ រកបណ្ណ័បើកបរនឹងកាតគ្រី ខ្ញុំឃើញគាត់ភយ័ញញីញរ័លើកដៃសំពះឆ្លើយថាផាស់អ៊ែបគាត់បង់រំលោះ ហើយគាត់មិនទាន់មានបណ្ណ័បើកបរ​ផាស់អែបទេ​ដូចឆ្នេះហើយ​គេត្រូវ​តែផាកពិនយ័ លឺដូចឆ្នេះហើយគាត់និយាយគាត់មិនមានលុយទេ​គាត់​ភយ័ណាស់ ខ្ញុំនៅអង្គុយស្ងៀមដោយមិនទាន់បញ្ចេញមតិអ្វីទាំងអស់គឺរងចាំស្តាប់​ឱទេវតាអើយ30មុឺនរៀល អ៊ុំ​ប្រុសគាត់រឹតតែភយ័​ហើយចង់យំលើកដៃសំពះនិយាយ​អនុគ្រោះ​អ៊ុំ​ផងក្មួយ​តែមុនតំបូង​បងៗសម្មតកិច្ចមិនព្រម ពេលនុះហើយដែលខ្ញុំ​មិនអាចអង្គុយចាំស្តាប់បានតទៅទៀត​ក៏ចុះជំរាបសួរ​ហើយសុំសួរពត៍មាននៃការផាកពិនយ័​ពីព្រោះ​ខ្ញុំមិនទាន់យល់ ក្នុងនាម​ខ្ញុំជាប្រជាពលរដ្ធល្ងង់ខ្លៅម្នាក់​មិនបានរៀនសូត្របានខ្ពង់ខ្ពស់នឹងយល់ដឹងពីច្បាប់នៃការចរាណ៍ចណ៍បើកបរតាមដងផ្លូវ មុនតំបូងបងៗប៉ូលីស​គាត់និយាយថាអ្នកបើកបរ​ត្រូវ​តែមាន​បណ្ណ័បើកបរនឹងកាតគ្រី​នៅជាប់ខ្លួន ខ្ញុំក៏ដាក់សំនួរបីទៅគាត់

1 ខ្ញុំសួរគាត់ថា​បើផាស់អែបរឺម៉ូតូររបស់គាត់កំពង់តែបង់រំលោះតើខាងក្រុមហ៊ុនបង់រំលោះគេប្រគល់បណ្ណ័សំគាល់ម៉ូតូរឺផាស់អែបដែររឺទេ?​

2ក្នុងករណីបើមានកាតគ្រី​ឡាន​ម៉ូតូ​ដាក់តាមខ្លួន​តែ​មាន ឧប្បត្តិវហេតុ​ដូចជា​ជ្រុះកាបូប រឹ ចោ​រ​ប្លន់​ចោ​រឆក់កាបូប​ហើយមិនបាត់ទៅទាំងអស់ទេអី​ហើយ​បើបាត់​ហើយ​គឹពិបាកស្នើរសុំធ្វើ​ណាស់​ខ្ញុំឆ្លងកាត់ហើយ​ចោរ​ឆក់កាបូប​គឺបាត់ទាំងអស់​កាតគ្រី ឡាន​កាតគ្រី ម៉ូតូ បណ្ណ័បើកបរគឺពិបាកស្នើរសុំចំណាយពេលវេលាយូ​ហើយត្រូវចំណាយប្រាក់​ត្រូវទាមទា​ក្រដាស់ពាក្យបណ្តឹង​នឹងលិខិតបញ្ចាក់ផ្សេងៗ​និយាយអោយចំគឺមិនងាយស្រួល​ស្នើរហើយបើពិបាកយ៉ាងនឹងបើប្រជាពលរដ្ធដែលល្ងង់ខ្លៅដូចជាខ្ញុំរឺបងប្អូនមួុយចំនួនដែលគាត់ល្ងង់ទៀតនុះអោយដោះស្រាយយ៉ាងណាតើអ្នកណាជាអ្នកជួយរៀបចំធ្វើអោយវិញ។​

3 ប្រជាពល​​រដ្ឋ​កំពង់ជួបវិបត្តសេដកិច្ច​​ស្ទើ​ពេញពិភពលោក​ហើយ​ហេតុអ្វី​មករឹតបន្ទឹងនៅពេលនេះ​ហេតុអ្វី​?

បើខ្ញុំនិយាយរឺដាក់សំនួរសួរមានកការប៉ះពាល់ដល់​ថ្នាក់​ដឹកនាំ សូមអធ្យាស្រយ័ផង​ពីព្រោះ​ខ្ញុំគ្រាន់​តែមនុស្ស​ស្រីធម្មតា​ម្នាក់ ដែលល្ងង់ខ្លៅ​ចូលចិត្ត​និយាយនឹងសួចេញពីចិត្តត្រង់ៗ ហុឺអាណិតអ៊ុំប្រុសឪពុកគេឪពុកខ្ញុំ ចាស់ហើយប្រឹងរត់ផាស់អែប ហើយបង់រំលោះទៀត លើលោក​នេះ​គ្មានអ្នកណា​ចង់ក្រ​ហើយក៏គ្មានអ្នកណាចង់អាក្រក់ដែរគឺប្រថ្នារសុំសេចក្តីសុខ​នឹងមានបានគ្រប់ៗគ្នា ដូចឆ្នេះហើយ​សូមស្នើរសុំដល់ថ្នាក់ដឹកនាំ​ទាំងអស់មេត្តាយោគយល់ដល់ប្រជាពលរដ្ធដែលកំពង់តែជួបការលំបាកខ្លះផង គឺ​មេត្តា​ដោយចិត្ត​ធម៍​ ករុណា សណ្តោស អធ្យាស្រ័យ ផងចុះ ព្រោះ បងប្អូនប្រជាពលរដ្ធកំពង់រងការលំបាកថ្ងៃនេះ​អ៊ុំ​ប្រុសមិនបានពិនយ័ទេពីព្រោះបានការសណ្តោស លើកលែង អធ្យាស្រយ័ យោគយល់​ពីបងៗសម្មតិកិច្ច​ចុះបើថ្ងៃក្រោយ​គាត់នៅតែគ្មាន​កាតគ្រី​គ្មានបណ្ណបើកបរតើគាត់នៅប្រឈមមុខនឹងភាពភយ័ខ្លាច​នេះ​រហូតរឺយ៉ាងណា​។ សូមបង្កើតច្បាប់អោយប្រជាពលរដ្ធមានអារម្មណថាកក់ក្តៅ នឹងគោរពស្រលាញ់ កុំបង្កើតច្បាប់អោយប្រជាពលរដ្ធមានអារម្មណ៍ភយ័ខ្លាច នឹងស្អប់និន្ទារ ៕