ហ្វេសប៊ុក ៖ ប្រិយមិត្តជាទីមេត្រីបើយោងទៅតាមការផុសរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា ឈិន ម៉ៅ បានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ យាមចម្ការឲ្យគេមួយខែ 60 ម៉ឺនរៀលមានម៉ូតូកញ្ចាស់មួយសម្រាប់ទិញម្ហូបស្រាប់តែមកដល់ស្រុកអូរជុំលោកប៉ូលីសផាក់អស់ 20 ម៉ឺនរៀលអត់មានស្លាកលេខ 12 ម៉ឺនអត់កញ្ចក់ 60000 រៀលអ្នកខ្លះម៉ូតូនៅទីរួមខេត្តរតនគិរី 90% ដែលអត់មានស្លាកលេខសូម្បីតែមន្ត្រីនគរបាលឬកូនអ្នកធ្វើការក៏ជិះម៉ូតូអត់មានស្លាកលេខដែរ។

ចំណែករូបខ្ញុំបាទ ឈីន ម៉ៅនៅថ្ងៃទី 3 ខែ 5ឆ្នាំ 2020 បានជិះម៉ូតូពីស្រុកវើនសៃទៅក្រុងបានលុងអត់មានស្លាកលេខខ្ញុំបាទត្រេកអរនិងសហការជាមួយប៉ូលីសផាក់តាមច្បាប់ចរាចរណ៍ចេញថ្មី12 ម៉ឺនរៀលខ្ញុំពុំមានធ្វើការតវ៉ាប្រកែកអ្វីឡើយគ្រាន់តែមានប្រជាពលរដ្ឋចំនួន 1នាក់បានទៅតាមខ្ញុំដល់កន្លែងញ៉ាំបាយសុំទោសផ្ដល់បទសម្ភាសន៍ពីការទុក្ខលំបាករបស់ពួកគាត់ដូចពួកគាត់បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូនោះអញ្ចឹងនៅពេលនោះខ្ញុំបានចូលទៅញ៉ាំបាយនៅមុខរំវងមូលស្រុកអូរជុំចម្ងាយពីប៉ូលីសធ្វើការផាកនោះប្រហែល់ជា70 ម៉ែត្រក៏ឃើញលោកពូនោះមកសួរខ្ញុំថាបងទៅសម្ភាសខ្ញុំបន្តិចខ្ញុំរាល់ថ្ងៃគ្មានការងារអ្វីទេទៅស៊ីឈ្នួលចាំចម្ការកៅស៊ូអោយគេហើយថ្ងៃនេះកូនឈឺទៀតចាំចម្ការនោះមួយខែបានតែ 60 ម៉ឺនរៀលហើយម៉ូតូអាគុបខ្ញុំនេះលក់បានតែតម្លៃ 10 ម៉ឺនរៀលទេខ្ញុំអត់ស្លាកលេខគាត់ថា 12 ម៉ឺនខ្ញុំអត់កញ្ចក់គាត់ថា 6ម៉ឺននៅពេលនោះខ្ញុំក៏អាណិតលោកពូម្នាក់នោះក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានខ្ញុំត្រូវតែធ្វើការបទសម្ភាន៍ជូនគាត់ព្រោះអាណិតគាត់ណាស់។


បើចងជ្រាប់ច្បាស់សុំទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា