នៅលើបណ្តាញសង្គម មានមនុស្សជាច្រើនបាន បង្ហោះសារពាក់ព័ន្ធនឹងរឿងដណ្តើមប្តីគេ ហើយក៏មានមនុស្សជាច្រើន បានរងគ្រោះ ដោយសារតែមនុស្សស្រីដូចគ្នា ក៏មានច្រើនផងដែរ។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tang Gechlieng បានបង្ហោះសារអប់រំ និងមានវិដេអូមួយផងដែរ ដើម្បីឲ្យមិត្តៗនារី ធ្វើការស្វែងយល់។

ម្ចាស់គណនីហ្វេសប៊ុករូបនេះបានរៀបរាប់ថា "សារអប់រំសំរាប់ “ ស្រ្តីយកប្តីគេ “ កុំយកប្តីគេអី វាធ្វេីអោយយេីងគ្មានសេរីភាពទេ វាគ្មានសុភមង្គលក្នុងជីវិតឡេីយ វាមិនត្រឹមតែបំផ្លាញគ្រួសារអ្នកដ៏ទៃទេ តែវាបំផ្លាញអនាគតរបស់ខ្លួនដោយមិនដឹងខ្លួនទៀតផង បេីអ្នកដឹងហេីយថាបុរសនោះមានប្រពន្ធហេីយ អ្នកនៅតែទាក់ទងគាត់ទៀត តេីអ្នកមានដែលដឹងទេថា: - ពេលទាក់ទងប្តីគេដំបូង ខ្លាចប្រពន្ធគេដឹងចឹងរស់នៅដោយការលួចលាក់ - តែបន្តទាក់ទងប្តីគេទៀត ហេីយក៏ខ្លាចមានកូន ខ្លាចគេមិនទទួលខុសត្រូវ ខ្លាចគេបោះបង់ចោល ដូច្នោះក៏រស់នៅដោយការព្រួយបារម្មណ៍ - ពេលមានកូន ដឹងហេីយថាវាខុស ដែលអោយគេលែងប្រពន្ធគេយកខ្លួន បេីគេមិនលេង ប្រពន្ធគេទេ នោះ កូនខ្លួននឹងអត់ឪពុកហៅនឹងគេមិនខាន, ថ្ងៃណាមួយកូនអ្នកដឹងថា គាត់ដណ្តេីមឪគេ ហេីយគាត់គ្មានសិទ្ធសូម្បីតែហៅគេថាប៉ានៅទីសាធារណះ សំនួរមួយដែលអ្នកមិនអាចឆ្លេីយនឹងកូនបាន នៅពេលដែលកូនសួរថា : ម៉ាក់មិចបានជាប៉ា មិននៅជាមួយយេីង ហេតុអីប៉ាយេីងមានកូនផ្សេងដែរ ? - បេីទោះជាអ្នកបានរករឿងជាច្រេីន ដេម្បីបំផ្លាញគ្រួសារគេ ដល់គេបានលែងប្រពន្ធគេ ហេីយមកយកខ្លួន អ្នកស្មានតែចប់ត្រឹមនឹងមែនរឺ? វាមិនអាចចប់ទេ ព្រោះសូម្បីតែប្រពន្ធគេក្រាបក្បាល់ដល់កន្ទេល គេនៅក្បត់បាន ចុះអ្នករឿងអីគេមិនក្បត់? ហេីយវិធីដែលគេក្បត់ប្រពន្ធគេ ក៏អ្នកដឹងច្បាស់ទៀត ចឹងវិធីដែលគេក្បត់អ្នក គឺដូចតែគ្នានឹង ! - វាគ្មានសេរីភាពសោះ តាំងពីថ្ងៃចាប់ផ្អេីម ហេីយវានឹងមិនមានសេរីភាពរហូត គ្មានថ្ងៃបញ្ចប់ដោយសារពាក្យមួយម៉ាត់ ថា “ ដណ្តេីមប្តីគេ” - អ្នកនឹងរស់ក្នុងនាមជាមនុស្សដែលសង្គមស្អប់ខ្ពេីម មិនមានអ្នកណាចង់ធ្វេីមិត្តជាមួយអ្នកទេ មិនមានអ្នកណាចង់អង្គុយនៅក្បែរអ្នកទៀត ព្រោះគេដឹងថានៅក្បែរអ្នកវាគង់មានថ្ងៃណាមួយ មានរឿងកេីតឡេីងមិនខាន មិត្តរបស់អ្នកក៏មិនទុកចិត្តអ្នកដែរ ព្រោះគេខ្លាចអ្នកយកប្តីរបស់គេដែរ។

*** តេីជីវិតបែបនេះរឺជាជីវិតដែលអ្នកប្រាថ្នាចង់បាន ? តេីអ្នកពិតជាមនុស្សអាក្រក់ ដូចដែលគេស្អប់ខ្ពេីមមែនដែររឺទេ ? តេីវាអាចទេ ដែលអ្នកបំផ្លាញសុភមង្គលរបស់អ្នកដទៃ ហេីយខ្លួនទទួលបានសុភមង្គលពិត ? ឈប់កុហកខ្លួនឯងទៀតទៅ , តេីគេពិតជាស្រឡាញ់អ្នកពិត ដូចដែលអ្នកគិតដែររឺទេ? ទឹកភ្នែកស្រ្តីដូចគ្នា ម្តងគេម្តងយេីង ខ្ញុំដឹងថាអ្នកមិនចង់ទេ,ខ្ញុំដឹងថាអ្នកដឹងខុស, ខ្ញុំដឹងថាអ្នកខ្នាស់គេ, ខ្ញុំដឹងថាអ្នកមានទុក្ខ,ខ្ញុំដឹងថាអ្នកកំពុងយំ,ខ្ញុំដឹងថាអ្នកមិនដែលសប្បាយចិត្តសោះ សូម្បីតែការញញឹមរបស់អ្នកក៏ក្លែងក្លាយដែរ,ហេីយ អ្នកណាក៏គេដឹងដែរ,អ្នកមិនគួរអោយស្អប់ទេ អ្នកមិនអាក្រក់ទេ ម្តាយអ្នកក៏មិនដែរបង្រៀនអ្នកអោយអាក្រក់ចឹងទេ។

ឈប់ទៅ ផ្ញាក់ខ្លួនឡេីង ផ្លូវដែលអ្នកដេីរនេះវាមិនមែនជាផ្លូវដែលនាំអ្នកទៅកាន់សុភមង្គលពិតនៃជីវិតឡេីយ ចូរកុំចំណាយពេលអត់ប្រយោជន៍ ជាមួយនឹងក្តីសង្ឃឹមដែលនាំអោយអ្នកអស់សង្ឃឹម នោះអី។ តេីអ្នកមានដែលលឺពាក្យថា “មមៀចប្រឡែងភ្លេីង “ អ្នកកំពុងតែលេងជាមួយភ្លេីង ដូចមមៀចចឹង ហេីយអ្នកនឹងដុតខ្លួនឯង នាថ្ងៃណាមួយមិនខាន។

ស្រ្តីដ៏កំសត់អេីយ ... មានតែអ្នកទេដែលដឹងរឿងនេះច្បាស់ជាងគេ , ពេលខ្លះអ្នកមិនហ៊ានសូម្បីតែទៅពិភាក្សារជាមួយអ្នកណាទាំងអស់ អំពីទង្វេីរដែលអ្នកកំពុងតែធ្វេីនេះ។ ភាសាចិន មានពាក្យមួយម៉ាត់ថា : 回头是岸 = បកក្រោយគឺនៅតែជាច្រាំង
កុំបន្តដំណេីរនៅលេីផ្លូវដែលពោរពេញទៅដោយឧប្បស័គ និងភាពក្តៅក្រហាយក្នុងជីវិតបែបនេះអី ចូរបកក្រោយទៅ ត្រឡប់ទៅជាអ្នក ពីមុន ជាមនុស្សស្រី្តម្នាក់ដែលគ្រប់គ្នាស្រឡាញ់និងអោយតំលៃ ។ អតីតកាល គ្រាន់តែជាក្តីសុបិន្ត អ្នកអាចបង្កេីតជីវិតថ្មីបាន ជាមួយអ្នកថ្មី ដែលមានមិត្តថ្មីគាំទ្រ , មនុស្សប្រុសដែលសាកសមជាមួយអ្នកនៅមានច្រេីនណាស់ ហេីយពួកគេក៏កំពុងតែរង់ចាំអ្នកផងដែរ ។ តោះធ្វេីអោយម្តាយឪពុកអ្នកមានកិត្តយសដោយសារអ្នកម្តងណរ , តោះ រៀបជីវិតថ្មីដេីម្បីកូនយេីងម្តងណរ ok ? Everything because of you self , please promise with your self to bring all the quality in to your life ok ?











មានវិដេអូ៖
ប្រភព ៖ Tang Gechlieng