សូមជួយផងបងប្អូន...ប្អូនស្រីខ្ញុំ បានបាត់ខ្លួនរយៈ៣ថ្ងៃហើយ រកនាងមិនទាន់ឃើញទេ សូមបងប្អូនជួយសង្កេតមើលតាមផ្លូវផង ក្រែងបានឃើញនាង ជួយប្រាប់ផង...
-

នៅមុននេះបន្តិច លើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Anika Bear បានបង្ហោះសារសូមឲ្យបងប្អូនមេត្តាជួយ ចែករំលែកតៗគ្នា ក្រែងមានបងប្អូនណាម្នាក់ ប្រទះឃើញប្អូនស្រីនៅក្នុងរូបនេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Anika Bear គាត់បានធ្វើការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ថា "ដំណឹងស្វែងរកប្អូនស្រី ដែលរស់នៅភូមិអន្លង់ព្រីង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នាងបានបាត់ខ្លួនចេញពីផ្ទះដោយជិះកង់ទៅជាមួយ ស្លៀកខោខាប៊យ ពាក់អាវក្រហម កាលពីថ្ងៃទី2.5.2020 បើបងប្អូនណា បានឃើញ ដូចក្នុងរូប សូមមេត្តាជួយផ្តល់ជាដំណឹងប្រាប់ផងឬទាក់ទងមកលេខ086449391"។

អាស្រ័យហេតុនេះ បើបងប្អូនបានឃើញ ឬ ប្រទះឃើញ ប្អូនស្រីដូចនៅក្នុងរូបនេះ សូមមេត្តាជួយទំនាក់ទំនងទៅកាន់លេខខាងលើផង ព្រោះពេលនេះ ក្រុមគ្រួសារគាត់ ពិតជាការព្រួយបារម្ភយ៉ាងខ្លាំង ៕

ប្រភព៖ Anika Bear