កាន់តែងាយស្រួល...បងប្អនដែលមានបំណងចង់ប្រឡងយកបណ្ណបើកបរ អាចធ្វើការដោនឡូតកម្មវិធី Cambodia Driving Rules ដើម្បីរៀនពីទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង និងអាចដាក់ពាក្យប្រឡងបាន...មានវិដេអូ
-

នៅថ្ងៃនេះ លើផេកផ្លូវការរបស់​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញ កម្មវិធីថ្មី ដើម្បីរៀនពីទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង និងអាចដាក់ពាក្យប្រឡងបាន រៀនឆ្លើយសំនួរ និងមានកម្មវិធីសម្រាប់លេងកំសាន្តផងដែរ។

នៅលើផេកផ្លូវការរបស់ក្រសួង បានឲ្យដឹងថា "តើត្រូវត្រៀមអ្វីខ្លះ សម្រាប់ការប្រឡងយកបណ្ណបើកបរ??? ងាយៗ ដោយគ្រាន់តែទាយយក កម្មវិធីយល់ដឹងពីទ្រឹស្តីនៃការបើកបរ ( Cambodia Driving Rules) របស់ក្រសួងសាធារណការ និងដឹកញ្ជូន គឺអាចជួយបាន!!!

សម្រាប់បងប្អនដែលមានបំណងចង់ប្រឡងយកបណ្ណបើកបរ អាចធ្វើការដោនឡូតកម្មវិធី Cambodia Driving Rules ដើម្បីរៀនពីទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង និងអាចដាក់ពាក្យប្រឡងបាន

::: ទាញយកដោយឥតគិតថ្លៃ ៖

- App Store (iOS): https://dr.mpwt.gov.kh/ios

- Play Store (Android): https://dr.mpwt.gov.kh/android

ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ

*១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

*២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)

*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)

(*៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។)"។

មានវិដេអូ៖


ប្រភព៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន