សូមចូលរួមសោកស្តាយផង...លោកយាយជាទីស្រលាញ់របស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ បានទទួលមរណ ភាពហើយ ដោយសារតែជរាពាធ...
-

ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ លោកយាយរបស់កំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោកព្រាប សុវត្ថិ បានទទួលមរណភាពហើយ ដោយសារជរាពាធ។ នេះគឺជារឿងមួយដែលកូនចៅ ពិតជាការសោកស្តាយ និង កើតទុក្ខក្រៀមក្រំបំផុតនៅក្នុងជីវិត ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ទៅដោយគ្មានត្រឡប់មកវិញបាន។

ដោយឡែកក្រោយបានឃើញការបង្ហោះរូបភាពនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កូនប្រុស លោកព្រាប សុវត្ថិ គឺលោក សុវត្ថិ មុន្នីវណ្ណ ហើយនោះ ក៏មានហ្វេនៗ ក៏ដូចអ្នកលេងបណ្តាញសង្គមជាច្រើន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំមួយនេះ ព្រមទាំងសូមឲ្យលោកកាត់ចិត្ត កាត់ថ្លើម ព្រោះថាលោកយាយគាត់ទៅបានសុខហើយ៕