គ្រាន់តែបានឃើញ មុខសញ្ញាចោរគាស់ហាងភ្លាម ប្អូនប្រុសតាំង គឹមឡេង ស្ទុះចូលទៅចាប់ ខ្លួនភ្លែតមិនទុកយូរ និងបញ្ជូនខ្លួនទៅឲ្យសមត្ថកិច្ច ដើម្បីសួររកគ្នីគ្នាបន្តទៀត...មានវិដេអូ
-

បងប្អូនជាច្រើនប្រាកដជាស្គាល់ ប្អូនប្រុសតាំង គឹមឡេង ហើយ ដែលប្អូនប្រុសបានចូលរួមយ៉ាងសកម្ម នៅក្នុងសង្គម ដើម្បីជួយដល់ជនទីទាល់ក្រ លំបាកវេទនា ព្រមទាំងបាននាំស្បៀងទៅចែកជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងជនទីទាល់ក្រ។

ដោយសារតែទ្រាំនិងទង្វើររបស់លោកចោរពីរនាក់ ដែលបានចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះ មានម៉ាស៊ីនឆុងការហ្វេ និងសម្ភារៈជាច្រើន ទើបកំណត់មុខសញ្ញាតាមរកតែម្តង ។ ចៃដន្យអី ក៏បានឃើញចោរនោះនៅប្លុកបុរីកីឡាក៏ចុះទៅចាប់ចោរឲ្យបងប៉ូលីសដោយផ្ទាល់ដៃតែម្តង ដើម្បីឲ្យបងប៉ូលីសគាត់សួរចំលើយ។

នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គឹមឡេង បានបង្ហោះសារឲ្យដឹងថា " មុខសញ្ញា​ ដែលបានចូលគាស់ហាងពីរដងត្រូវបាននាំមកអនុវត្តតាមច្បាប់និង​ កំពុងតាមប្រមាញ់មុខសញ្ញាម្នាក់ទៀតជាគ្នីគ្នាមកអនុវត្តទោសទៅតាមផ្លូវច្បាប់​ ថ្ងៃនេះជាថ្ងៃសីលអ្វីៗចង់ធ្វេីទៅតាមថ្ងៃសីលតែគាត់បានលួច4ដងមិនគិតសីល៌អញ្ចឹងធ្វេីទៅតាមនិងចុះ​ មុខអាណិតណាស់តែលួចអស់ម៉ាសុីនឆុងកាហ្វេ​ និងសម្ភារះជាច្រេីន"។

មានវិដេអូ៖