សមត្ថកិច្ចកោះហៅបុរសម្នាក់ ឲ្យចូលខ្លួន បំភ្លឺចំពោះការផុសព័ត៏មានមិនពិត និងបានជេរប្រមាថ មើលងាយមកលើសមត្ថកិច្ច អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
-

នៅមុននេះបន្តិច ផេកផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចាប់ពីថ្ងៃចាប់ផ្តេីមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បុរសម្នាក់នេះជាមនុស្សទី៣ហេីយដែលសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅឲ្យចូលខ្លួន មកបំភ្លឺករណីផុសព័ត៌មានមិនពិត និងជេរប្រមាទ មេីលងាយមកលេីសមត្ថកិច្ចអនុវត្តច្បាប់ ។

បុរសម្នាក់ឈ្មោះ ហែម ផល្លា ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ YVON HEM Phalla បានផុសព័ត៌មានជេរប្រមាថ មេីលងាយយ៉ាងខ្លាំងមកលេីសមត្ថកិច្ចអនុវត្តច្បាប់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

បុរសម្នាក់ឈ្មោះ ហែម ផល្លា បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសួរនាំ ហេីយគាត់ក៏បានទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្រោយពីសមត្ថកិច្ចបានធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។សូមផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមសហការណ៍ទប់ស្កាត់រាល់ព័ត៌មានមិនពិត ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តតាមច្បាប់ចំពោះបុគ្គលណាដែលផុសព័ត៌មានមិនពិត ជាពិសេសផុសព័ត៌មានដែលមានលក្ខណ:មេីលងាយ និងជេរប្រមាទមកលេីច្បាប់ និងសមត្ថកិច្ច ។ បេីក្នុងករណីមិនរៀងចាល សមត្ថកិច្ចនិងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

មានវិដេអូ៖


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ