ដូចដែរប្រិយមិត្តបានស្គាល់ហើយថា សុខា គឺជាតារា TikTok ម្នាក់ដែលទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពខ្លាំងតាមរយៈវិដេអូខ្លីៗរបស់ខ្លួននៅលើបណ្តាញសង្គម TikTok មិនត្រឹមតែប៉ុណ្ណោះទេរាល់វិដេអូរបស់ សុខា មានមនុស្សចុចមើលរហូតទៅដល់ខ្ទង់លាននាក់ទៀតផង ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា អុឹម ជីវ៉ា បានធ្វើការបង្ហោះនៅមុននេះបន្តិចដែលមានទាំងរូបភាពនិងភ្ចាប់មកជាមួយនិងសារមួយចំនួនដែលមានន័យយ៉ាងដូច្នេះថា ៖ អីយ៉ា ពិតជាប្លែកមែន ?? សុខា សុខា តារាTik Tok ប្រែជាមនុស្សស្រីស្អាតហើយ មើលហើយស្អាតបែកភ្នែក ! ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំសុខា សុខា មកកែខ្លួនអោយក្លាយជាស្រីស្អាត។

សូមអរគុណម្ចាស់ក្រុមហ៊ុន ផលិតផល ស្ពាយបាញ់សម្លាប់មេរោគ U well ដែលបានឧបត្ថម្ភផ្តាច់មុខ ក្នុងការផលិតកម្មវិធី និងវិដេអូខ្លីៗ ?? និងសូមអរគុណ Beauty Lounge salon នៅខាងជើងផ្សាទួលគោកដែលបានផាត់មុខធ្វើសក់អោយ សុខា ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា ៕



