ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ ៖ គ្រោះថ្នាក់ចរាចរណ៍​មានការថយចុះច្រេីន​ បន្ទាប់​ពី​មានការរឹតបន្តឹង​ការ​អនុវត្តន៍​ច្បាប់​
-

ដូចដែលបងប្អូនទូទាំងប្រទេសបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ កម្ពុជាយើង បានធ្វើការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើឲ្យបងប្អូនជាច្រើន បានចូលរួមគោរពច្បាប់ចរាចរណ៍ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានឲ្យដឹងថា "ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ អគ្គស្នងការ​រងនគរបាលជាតិ​ ទទួល​បន្ទុក​ការងារអនុវត្តន៍ច្បាប់ចរាចណ៍​ បានអោយដឹងថា​ គ្រោះថ្នាក់ចរាចរណ៍​មានការថយចុះច្រេីន​ បន្ទាប់​ពី​មានការរឹតបន្តឹង​ការ​អនុវត្តន៍​ច្បាប់​នេះ​ ។

១.គ្រោះថ្នាក់ចរាចរណ៍​ ៦ថ្ងៃ​ដើមខែឧសភា​ប្រៀបធៀប​ ទៅនឹង​ ៦ថ្ងៃដើមខែ​មេសា​ ខែមុន​ ឆ្នាំ​ ២០២០​

-គ្រោះថ្នាក់ចរាចរណ៍​កើតឡើង​ ៣៦​ លេីក​ ថយចុះ​ ២០​ លេីក​ស្មេីនឹង​ ៥៥%​

-ស្លាប់​២៥​ នាក់​ ថយចុះ​ ៦​ នាក់​ ស្មើនឹង​ ២៤%​

-របួស៥០​ នាក់​ ថយចុះ​ ៣៨​ នាក់​ ស្មើនឹង​ ៧៦%​ ។

ការរឹតបន្តឹងច្បាប់ចរាចរពិតជាបង្កើន ស្មារតីគោរពអនុវត្តច្បាប់ពីសំណាក់ អ្នកប្រើប្រាស់ផ្លូវ និងជាឱសថដ៏សក្តិ សិទ្ធក្នុងការកាត់បន្ថយគ្រោះថ្នាក់ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជា ពលរដ្ឋយើង។​

គោរព​ច្បាប់​ចរាចរណ៍​ គឺ​ គោរព​ជីវិត​ខ្លួនឯង​ !"។

ប្រភព ៖ Pheng Vannak News